ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » អំពើ​ហិង្សា​នៅ​ភាគ ខាងកើត​អ៊ុយ​ក្រែន​ស្លាប់ និង​របួស ជាច្រើន​នាក់

អំពើ​ហិង្សា​នៅ​ភាគ ខាងកើត​អ៊ុយ​ក្រែន​ស្លាប់ និង​របួស ជាច្រើន​នាក់

​គៀ​វ​៖ កាលពី​ថ្ងៃ​ពុធ ទី​០៥ ខែវិច្ឆិកា ម្សិលមិញ​នេះ ផ្ទុះ​អំពើហិង្សា​បាន​កើនឡើង​នៅ​ភាគ ខាងកើត​ប្រទេស​អ៊ុ​យក្រែន រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បណ្តាលឲ្យ​មនុស្ស ០៥​នាក់​ស្លាប់ ក្នុងនោះ ក៏​មាន​ក្មេង​ផង ដែរ ខណៈ ១៧​នាក់​ផ្សេង​ទៀត​របួស​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការលើក ឡើង​របស់​លោក អង់​ដ្រេ លី​សិន​កូ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារ​ជាតិ​អ៊ុយ​ក្រែនថា ទាហាន​រដ្ឋា​ភិ បាល​ចំនួន ០២​នាក់​បាន​ស្លាប់ និង​០៩​នាក់​ទៀត​របួស នៅ​ក្នុង​ការ​វាយ​សម្រុក​យ៉ាង​តឹងតែង​មួយ ពី​សំណាក់​ក្រុម បះបោរ​បំបែក​រដ្ឋ ដោយ​ក្នុង​នោះ​ពួកគេ​បាន​ប្រើ​ប្រាប់​កាំភ្លើង​ត្បាល់ គ្រាប់​រ៉ូកែត និង​គ្រាប់ផ្លោង​ទៀតផង​។​

 
​ក្រុម​ព័ត៌មាន​របស់​កងកម្លាំង​យោធា​អ៊ុយ​ក្រែន​បាន​និយាយថា ក្រុម​ឧទ្ទាម​បាន​បាញ់ប្រហារ​ចំនួន ៤០​ដង​មក​លើ​ទា ហាន​អ៊ុ​យក្រែន ក្នុង​រយៈពេល​ជាង ២៤​ម៉ោង​មក​នេះ​។ ជាមួយគ្នា​នោះ​ដែរ សារព័ត៌មាន​ក្នុងស្រុក ក៏​បាន​ផ្សាយ​ផង ដែរ​ថា ការវាយប្រហារ​នោះ គឺ​បណ្តាល​ឲ្យ​ក្មេង​យ៉ាងហោចណាស់ ០២​នាក់​ស្លាប់ និង​០៤​នាក់​ទៀត​របួស នៅពេល មាន​ការបំផ្លោង​គ្រាប់​ដាក់​ទីធ្លា​ក្មេង​លេង​ក្នុង​សាលា នៅ​ជិត​អាកាសយានដ្ឋាន​ដូណេក ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន ជា​ផ្លូវការ​ភ្លាមៗ​នោះទេ​៕ថថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya