ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » រថយន្តឡិចស៊ីស RX570 បើកបុក​រថយន្តវីស្តុនខ្ទេច​មួយចំហៀង

រថយន្តឡិចស៊ីស RX570 បើកបុក​រថយន្តវីស្តុនខ្ទេច​មួយចំហៀង

ភ្នំពេញ ៖ រថយន្តម៉ាក វីស្តុន មួយគ្រឿង​ត្រូវរងការខូចខាត ខណៈដែលរថយន្តឡិចស៊ីស RX 570 បើកបុក យ៉ាងពេញទំហឹង នៅចំណុចផ្លូវលេខ ១៣៦ កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារកណ្តាលទី ២ ខណ្ឌ ដូនពេញ កាលពីវេលាម៉ោង ២៤ និង ៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៣ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញរថយន្ត វីស្តុន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2U-1427  បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាម​បណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង  ដោយបានបើកយ៉ាងលឿន ខណៈបើក មកដល់ចំណុច​កែងផ្លូវលេខ១៣៦ ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX 570 ពណ៌ខ្មៅ ដែលកំពុងបើកបរ​ក្នុង​ល្បឿនលឿនតាមបណ្តោយផ្លូវលេខ ១៣៦ ក្នុងទិសដៅពីលិចទៅកើតនោះ បានជ្រុលទៅបុក ចំខ្លួនរថយន្តវីស្តុន ពីចំហៀងខ្ទេចរថយន្តវីស្តុនផ្នែកខាងមុខទាំងស្រុង ចំណែក រថយន្តឡិចស៊ីស RX 570  ក្រោយ កើតហេតុ​បានបើក​រត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង ។

គួរបញ្ជាក់ថា​ហេតុការណ៍ខាងលើនេះមិ​នបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសឡើយ ប៉ុន្តែរថយន្ត ពីរគ្រឿង ត្រូវរងការខូចខាត ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាក្រោយ កើតហេតុ អ្នកបើកបរ រថយន្តវីស្តុន បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី សុំឲ្យសមត្ថកិច្ចជួយអន្តរា គមន៍ស្រាវជ្រាវតាមចាប់រថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់ ព្រោះដោយ សារក្រោយកើតហេតុមានសាក្សី ស្គាល់ស្លាកលេខ​រថយន្តបង្កហេតុ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya