ខេត្ត កំពង់ស្ពឺ ៖ បុរស៣នាក់ជិះម៉ូតូ១គ្រឿង ឌុបគ្នា ធ្លាក់ជង្ហុកដួលខ្ទាតទៅលើថ្នល់ ស្រាប់តែរថយន្តកុងតឺន័រ១គ្រឿងបើកមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ជ្រុលកិនបន្ថែម បណ្តាលឲ្យស្លាប់ទាំង៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចចន្លោះគីឡួម៉ែត្រលេខ៦៦-៦៧ ស្ថិតក្នុងភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែធ្លាក់ជង្ហុកដួល ខ្ទាតជនរងគ្រោះទាំង ៣នាក់ទៅលើថ្នល់ ស្របពេលមានរថយន្តកុងតឺន័រមកពីក្រោយជ្រុលកិនស្លាប់ទាំង ០៣នាក់គួរឲ្យរន្ធត់តែម្តង ៕