ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » លោក​សម រង្ស៊ី ទៅ​ចូលរួម​បុណ្យអុំទូក បាត់​មិនឃើញ​មាន​លោក កឹម សុខា ទៅ​ចូលរួម​ផងដែរ​ ​

លោក​សម រង្ស៊ី ទៅ​ចូលរួម​បុណ្យអុំទូក បាត់​មិនឃើញ​មាន​លោក កឹម សុខា ទៅ​ចូលរួម​ផងដែរ​ ​

ភ្នំពេញ​: ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា បាន​យាង​ធ្វើ​ព្រះរាជអធិបតី​ក្នុង​ពិធី​ចាប់ផ្តើម​ដំបូង​នៃ​ពិធី​នៅក្នុង ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប  នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​។​

​គេ​ក៏​ឃើញ​មានការ អញ្ជើញ​ចូលរួម​ពីស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​, ព្រះរាជវង្សានុវង្ស​, ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ព្រឹ​ទ្ឋ​សភា រដ្ឋសភា មន្ត្រី​រាជរដ្ឋាភិបាល និង​តំណាង​អង្គទូត​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា​ជាច្រើនរូប​ទៀត​។​

អ្វីដែល​ជាការ​កត់សម្គាល់ គឺ​គេ​សង្កេតឃើញ​មាន​វត្តមាន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ភរិយា រួមទាំង​តំណាងរាស្ត្រ​មួយចំនួន​ផងដែរ បាន​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​។ ប៉ុន្តែ​គេ​មិនឃើញ​មាន​វត្តមាន​លោក​កឹម សុខា អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅលើ​វេទិកា​នោះទេ​។

ការ​អវត្តមាន​របស់លោក​កឹម សុខា ត្រូវបាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បញ្ជាក់ថា ដោយសារតែ​លោក កឹម សុខា ជាប់រវល់​មិនបាន​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​ជាមួយ​លោក​សម រង្ស៊ី នោះ​៕images

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya