ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ជន​សកម្ម​ចែកចាយ​ថ្នាំញៀន ម្នាក់ ​

ប៉េអឹម​បង្ក្រាប​ជន​សកម្ម​ចែកចាយ​ថ្នាំញៀន ម្នាក់ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​០៤ វិច្ឆិកា ២០១៤ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​កោះធំ ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន ខណៈដែល​កំពុង​យក​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ទៅ​លក់  ស្ថិតនៅ​ចំណុច​ស្ពាន​លេខ​៦១ ផ្លូវជាតិ​លេខ​២១A ក្នុងភូមិ​ពោធិ៍​រាមា ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។​
​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ឃាង ច័ន្ទ​រិទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​)​ចំនួន​២៩​កញ្ចប់ (​តូច​២៨​កញ្ចប់ ធំ​០១​កញ្ចប់​) ទម្ងន់​៥,៨៧​ក្រាម​, ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង​, ដាវ​សាមូរ៉ៃ​ប្រវែង​០,៦​ម៉ែត្រ ចំនួន​០១​ដើម និង​សម្ភារ​វេច​ខ្ចប់​មួយចំនួនទៀត ៕3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya