ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » រថយន្តឡិចស៊ីស ៤៧០ បើកបុកម៉ូតូសង់កូរ៉េមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ

រថយន្តឡិចស៊ីស ៤៧០ បើកបុកម៉ូតូសង់កូរ៉េមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ខណៈរូបគេជិះម៉ូតូសង់កូរ៉េ មួយគ្រឿង ហើយត្រូវរថយន្តឡិចស៊ីស ៤៧០ មួយដែលកំពុងបើកបរក្នុងល្បឿនលឿន ជ្រុលបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២២​និង ១០ នាទីយប់ថ្ងៃទី ១១ខែ សីហា ឆ្នាំ ២០១៣ នៅចំណុចមុខយានដ្ឋានវឌ្ឍនៈ ផ្លូវលេខ៥៩៨ ក្រុមទី ១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ជុំវិញហេតុការណ៍នេះសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តឡិចស៊ីស​៤៧០ ពណ៌ស បើកបរ ដោយបុរស ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកយ៉ាងលឿន រេចុះរេឡើង ពេញទំហឹង ខណៈបើកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតរថយន្តបុករះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់​ស្លាក​ឃ ០១១៨ ភព ១ បើកដោយបុរសម្នាក់ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូ សង់ កូរ៉េ ត្រូវបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ បានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ ។​

គួរបញ្ជាក់ថា ក្រោយកើតហេតុរថយន្តឡិចស៊ីស ៤៧០ បានបើក រថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយមិននៅរង់ចាំ ដោះស្រាយសំណងជូនភាគីរង់គ្រោះឡើយ។ យ៉ាងណាមិញ នេះជាទង្វើរបស់ អ្នកមានទ្រព្យសម្បត្តិ មួយចំនួន ដែលបើកបររថយន្តបង្កគ្រោះថ្នាក់ហើយមិននៅទទួលខុសត្រូវ ។ ក្រោយកើតហេតុ ម៉ូតូសង់កូរ៉េ របស់បុរសដែលរងរបួសត្រូវបាន សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍​ធ្វើការវាស់វែងអូសយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍រង់ចាំ ទំនាក់ទំនង​ទៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya