ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ជន​ចែកចាយ​ថ្នាំញៀន​កាប់​គេ​អោយ​របួស​គេចខ្លួន​បាន​៣​ថ្ងៃ​ជាប់ដៃ​នគរបាល​មូលដ្ឋាន​ ​

ជន​ចែកចាយ​ថ្នាំញៀន​កាប់​គេ​អោយ​របួស​គេចខ្លួន​បាន​៣​ថ្ងៃ​ជាប់ដៃ​នគរបាល​មូលដ្ឋាន​ ​

ខេត្តកំពង់ឆ្នាំង​៖​    ​មុខសញ្ញា​ចែកចាយ​គ្រឿន​ញៀន​ដ៍​សកម្ម​ម្នាក់​ដែល​បាន​កាប់​បុរស​ម្នាក់​អោយ​រងរបួស​ធ្ងន់​កាលពី​៣​ថ្ងៃមុន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​០៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ស្ថិតក្នុង​ភូមិ​ទី​៧​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង ខណៈដែល​ជននេះ​លបលួច​ចួ​ល​មូលដ្ឋាន​វិញ​បន្ទាប់ពី​គេចខ្លួន​បាន​៣​ថ្ងៃ​។​
​    ​លោក​ម៉ា​យន់​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ស៊ឹម​ចាន់​ធី​ហៅ​ឆឺ​ន​អាយុ​២៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​រូបគេ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​នៅក្នុង​មូលដ្ឋាន​។​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅ​ចំណុច​សួនច្បារ​នាង​ក​ង្រី​មុខ​មន្ទីរពេទ្យ​ខេត្ត​ក្នុងភូមិ​ឡ​ទឹកត្រី​សង្កាត់​កំពង់ឆ្នាំង​គេ​បាន​យក​ដាវ​កាប់​ចំ​ចង្កេះ​ខាងស្តាំ​របស់​ឈ្មោះ​មាស​ប៊ុន​ណា​រុន​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ទី​៧​សង្កាត់​ខ្សា​ម​បណ្តាល​រង​អោយ​រងរបួស​ធ្ងន់​ព្រោះតែ​សងសឹក​គំនុំ​ចាស់​។​
​    ​ក្រោយពេល​កើតហេតុ​ជនល្មើស​បាន​គេចខ្លួនបាត់​ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ព្យាបាល​ហើយ​គេ​បាន​ស្គាល់មុខ​ជនសង្ស័យ​ដែល​បាន​កាប់​រូបគេ​យ៉ាងច្បាស់​រាយការណ៍​ជូន​សមត្ថកិច្ច​។​
​    ​នៅក្នុង​សំណុំ​រឿងនេះ​ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​បាន​យ៉ាងច្បាស់​នូវមុខ​​សញ្ញា​ជនសង្ស័យ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឡោមព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ស៊ឹម​ចាន់​ធី​ដែល​បាន​លប​ទៅ​ស្នាក់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​
​    ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើនេះ​មិនបាន​សារភាព​នូវ​បទល្មើស​បង្ករ​របួសស្នាម​ដោយ​ចេតនា​ខាងលើ​នេះឡើយ​ប៉ុន្តែ​ជនរងគ្រោះ​បានចង្អុលបង្ហាញ​ថា​រូបគេ​ពិត​បាន​កាប់​ខ្លួន​មួយ​ដាវ​អោយមាន​របួសធ្ងន់​ពិតមែន​ដោយសា​តែ​ធ្លាប់មាន​គំនុំ​ពីមុនមក​។​
​    ​នៅ​ព្រឹក​ថ្ងៃទី​០៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​បានអោយដឹងថា​ទោះបី​ជនសង្ស័យ​មិន​សារភាព​ក៍ដោយ​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​កាន់​ត​លា​ការ​ដែរ​៕ ពៅ សុខ​ហ៊ាន 665image002

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya