ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ស្ត្រី​សម្រាលកូន​រួច​រត់គេច​បាត់ ទុក​ទារក​ចោល ​

ស្ត្រី​សម្រាលកូន​រួច​រត់គេច​បាត់ ទុក​ទារក​ចោល ​

កណ្តាល​: ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ៦​ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​មណ្ឌល​សុខភាព ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​ទារក​ដែល​ត្រូវ​ម្តាយ បោះបង់ចោល​នោះ មាន​ភេទ​ប្រុស ហើយ​អត្តសញ្ញាណ ម្តាយ​ទារក​នោះ សមត្ថកិច្ច​មិនទាន់​ស្គាល់​នៅឡើយ ដោយសារ​ពេលនោះ គាត់​ឈឺពោះ​ខ្លាំង រៀប​កើត ខាង​មណ្ឌល​សុខភាព មិនបាន​សួរ​ឈ្មោះ និង​ទីលំនៅ​ច្បាស់លាស់ ។ នៅវេលា​ម៉ោងជាង ១ យប់ ឆ្លង​ចូល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​ស្ត្រី​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មក​ឆ្លងទន្លេ នៅ​មណ្ឌល​សុខភាព​ឃុំ ។ បន្ទាប់ពី​បាន​ឆ្លងទន្លេ​រួច ស្ត្រី​នោះបាន​ទុក​ទារក​នោះ​ចោល រួច​គេច​ចេញទៅ​បាត់ ដោយ​មិនដឹង​ពី​មូលហេតុ​ឡើយ ។​

ក្រោយ​ឮថា មាន​គេ​ឆ្លងទន្លេ​ហើយ ទុក​ទារក​ចោល នៅ​មណ្ឌល​សុខភាព​ឃុំ ក៏មាន​គ្រួសារ​មួយ ដែល​ប្តី​ឈ្មោះ ឈិន ស្រ៊ុ​យ អាយុ​២៩​ឆ្នាំ ជា​ប្រធាន​អង្គការ រី​ហ្សុ​ន​ហ្វា​ន់ ប្រចាំ​នៅ​ខេត្តក្រចេះ និង​ប្រពន្ធ​ឈ្មោះ ច​ន ពន្លឺ អាយុ​២៥​ឆ្នាំ ជា​មេផ្ទះ មាន​ទីលំនៅ ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល ស្នើសុំ​សមត្ថកិច្ច និង​លោក​មេឃុំ ដើម្បី​យក​ទារក​នោះ​យកទៅ​ចិញ្ចឹម ៕39

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya