ខេត្ដត្បូងឃ្មុំ ៖ បុរសជាឪពុកចុងចិត្ដ អប្រិយម្នាក់បានចាប់កូនស្រីអាយុ១១ឆ្នាំរំលោភ នៅលើផ្ទះឈើតូចមួយរហូតបានសម្រេច ខណៈដែល ប្រពន្ធចេញទៅលក់បន្លែបាត់ តែក្រោយមកបែកធ្លាយត្រូវម្ដាយក្មេង ស្រីរងគ្រោះប្ដឹងបុរសនេះឱ្យកម្លាំងសមត្ថ កិច្ចចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋានគរបាលខេត្ដចាត់ការតាម ច្បាប់ ។
ជនសង្ស័យដែលចាប់កូនស្រីប្ដីដើមអាយុ ១១ឆ្នាំរំលោភសេពសន្ថវៈនេះឈ្មោះសួង ភារុន អាយុ២៥ឆ្នាំ ជាកសិករ រស់នៅ ភូមិក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូវឃ្មុំ ។
ជននេះ ចាប់កូនស្រីប្ដីដើមប្រពន្ធ រំលោភបានសម្រេចកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលដែលស្ដ្រីឈ្មោះ ឈឿន សុភី អាយុ៣២ឆ្នាំ ជាប្រពន្ធចេញ ពីផ្ទះទៅលក់បន្លែនៅផ្សារបាត់ ។ ក្រោយ ពីបានប្រព្រឹត្ដអំពើលាមកបែបនេះរួចមក ជនសង្ស័យជាឪពុកចុងបានរត់គេចខ្លួនចេញពីផ្ទះបាត់ ។ លុះពេលប្រពន្ធត្រឡប់ មកផ្ទះវិញឃើញកូនមានទឹកមុខស្លេកស្លាំងខុសធម្មតានិងឃើញមានឈាម ហូរចេញពីប្រដាប់ភេទក៏ហៅកូនសួរនាំដឹងរឿងទើបស្ដ្រីជាម្ដាយបាន រាយការណ៍ទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។ រហូត មកដល់ថ្ងៃទី៤ ខែវិច្ឆិកា ជនសង្ស័យ ជាឪពុកចុងត្រូវបាននគរបាលចាប់កសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដ ដើម្បីចាត់ការតាមនីច្បាប់ ៕