ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា របួស​៤​នាក់

ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា របួស​៤​នាក់

​ភ្នំពេញ  ៖  យុវជន​៤​នាក់ ត្រូវ​រងរបួស​បែក​មុខ​បែក​មាត់ ក្នុង គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ពី​រគ្រឿង បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​ទល់មុខ​ខារ៉ាអូខេ ( J ) ស្ថិត​តាម​បណ្តោយ​ផ្លូវ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១ និង ១០​នាទី​យប់ ឈាន ចូល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤​។​
នៅ​មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ យុវជន​៣​នាក់ ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-9923  ជិះ​ឌុប​គ្នា​ធ្វើ​ដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ​៤៨៨ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុច​ទល់មុខ​ខារ៉ាអូខេ ជេ ខាងលើ​បាន​បត់​ឆ្វេង បំណង​ត្រឡប់​ក្រោយ ខណៈ​ឆ្លង​មិន​ទាន់​ផុត​ផង ស្រាប់តែ​ត្រូវ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-1532 ជិះ​ធ្វើ​ដំណើរ​ក្នុងទិសដៅ​ស្រប គ្នា បាន​ជ្រុល​បុក​ចំ​ពាក់កណ្តាល​ពេញទំហឹង បណ្តាល​អោយ មនុស្ស​ទាំង​បួន​នាក់​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់ រងរបួស​បែក​មុខ​បែក​មាត់​បន្តិចបន្តួច​ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​រង ការខូចខាត​យ៉ាងដំណំ មិន​អាច​បន្ត​ដំណើរ​ទៅមុខ​បាន​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ សម្របសម្រួល​ភាគី​ទាំង​ខាង ដោយ​មិន​មាន​ភាគី ណា​សង​សំណង​ទៅ​ភាគី​ណា​នោះ​ទេ ព្រោះ​ពួកគេ​យល់ថា មាន​កំហុស​ដូច​គ្នា ទើប​សម្រេច​លើ​ក​ម៉ូតូ​ចេញ ត្រឡប់​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន ៕sdss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya