ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៖ លោក កឹម សុខា ទទួល​ប្រាក់​សរុប​១​ខែ​១៥.០០០​ដុល្លារ​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៖ លោក កឹម សុខា ទទួល​ប្រាក់​សរុប​១​ខែ​១៥.០០០​ដុល្លារ​

​បើ​យោងតាម​សម្ដី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​រិះគន់​តប​ចំពោះ ការអះអាង​របស់លោក កែម ឡី ស្ថាបនិក “​ខ្មែរ​ដើម្បី ខ្មែរ​” កាលពី​សប្តាហ៍​មុន​ដែលថា លោក កឹម សុខា អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រាក់ខែ​១៥.០០០​ដុល្លារ​ក្នុង​មួយខែ ចាប់តាំងពី​គណបក្សប្រឆាំង​បាន​ចូល​សភា​កាលពី​ខែសីហា​។​

 
​លោក កែម ឡី ដែល​បាន​ផ្សព្វផ្សាយ​ក្រុម​កំណែទម្រង់​ថ្មី​របស់ខ្លួន​នៅ​ទូទាំង ប្រទេស​ចាប់តាំងពី​បង្កើតឡើង​កាលពី​ថ្ងៃទី​១៩​ខែតុលា​មក​បាន ធ្វើការ​អះអាង​នៅក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អំឡុង​ការពិភាក្សា​អំពី​ការ​មិនមាន​សកម្មភាព​កាលពីពេល​ថ្មីៗ​នេះ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​សាធារណៈ​។​

 
​ជាការ​ឆ្លើយតប​លោក ហ៊ីង សុខសាន្ត ប្រធាន​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បម្រើការ​ជា​អគ្គ លេខាធិការ​រង​រដ្ឋសភា​ចាប់តាំងពី​ខែសីហា​មក កាលពី​ម្សិលមិញ​បាន​បញ្ចេញ​ឯកសារ​ផ្លូវការ​មួយ​បញ្ជាក់​ពី​ប្រាក់ខែ របស់លោក កឹម សុខា ក្នុងនាម​ជា​អនុប្រធានរដ្ឋសភា​។​

 
​យោងតាម​ឯកសារ​ដែល​ចុះហត្ថលេខា​ដោយ​លោក មិត្ត ការ៉េ​ន អគ្គលេខាធិការរងរ​ដ្ឋ​សភា​កាលពី​ថ្ងៃទី​២២ ខែសីហា​ឲ្យ​ដឹងថា  តាមពិត​លោក កឹម សុខា មាន​ប្រាក់ខែ​៤,៧៣​លាន​រៀល (​ប្រហែល​១.១៨០​ដុល្លារ​) និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​សរុប​ចំនួន​៤,៧៦​លាន​រៀល (១.១៩០​ដុល្លារ​)​។​

 
​ប្រាក់ឧបត្ថម្ភ​ចំនួន​១.១៩០​ដុល្លារ​នេះ​ត្រូវបាន​បែងចែក​ទៅលើ​ការ ប្រើប្រាស់​រថយន្ត​ប្រហែល​៥០០​ដុល្លារ ហើយ​៨៧,៥0​ដុល្លារ​សម្រាប់​អ្នកបើករថយន្ត ៣៥២,៥០​ដុល្លារ​សម្រាប់ “​បេសកកម្ម​” ១៥០​ដុល្លារ​សម្រាប់​គាំពារ​សុខភាព និង​១០០​ដុល្លារ​សម្រាប់ “​ជំនួយ​” ហើយ​បូករួម​បញ្ចូល​គ្នា​ជាមួយ​ប្រាក់ខែ​គោល​របស់លោក កឹម សុខា ចំនួន ១.១៨០​ដុល្លារ ធ្វើ​ឲ្យ​មាន​ចំនួន​ដល់​២.៣៧០​ដុល្លារ​។​

 
​តួលេខ​នេះ​គឺ​តិចជាង​ប្រាក់ខែ​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដែល​សរុប​ចំនួន ២.៣៨៤​ដុល្លារ​។ សមាជិកសភា​ដែល​មិនមាន​ការទទួលខុសត្រូវ​ក្នុង​គណៈកម្មាធិការ​ទទួល បាន​ប្រាក់ខែ​៩៧៥​ដុល្លារ ប៉ុន្តែ​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ (​រួមទាំង​៥០០​ដុល្លារ​សម្រាប់​ថ្លៃ​សាំង​” ធ្វើ​ឲ្យ​មាន​ចំនួន​ដល់​២.៦៥០​ដុល្លារ​។​

 
​លោក សុខសាន្ត បាន​មានប្រសាសន៍ថា លោក ហេង សំរិន និង​លោក កឹម សុខា ទទួលបាន​ប្រាក់​បន្ថែម​ដាច់ដោយឡែក​ពីគ្នា​ចំនួន​៥០០ ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ថ្លៃ​សាំង​។​

 
​លោក កែម ឡី ដែល​អះអាងថា លោក​មិនមាន​គម្រោង​ប្រែក្លាយ​ក្រុម ” ខ្មែរ​ដើម្បី​ខ្មែរ​” របស់លោក​ឲ្យ​ទៅជា​គណបក្ស​ប្រជែង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះបាន​មាន ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​ប្រកាន់​តាម​ការអះអាង​រប​ស់លោក​។ លោក​បាន​មានប្រសាសន៍ថា ការិយាល័យ​របស់លោក កឹម សុខា ទទួលបាន​ប្រាក់កម្រៃ​បន្ថែម​ដែល​សរុប​ចំនួន​១៥.០០០​ដុល្លារ​។​

 
​លោក​បាន​មានប្រសាសន៍ថា “​ការ​គណនា​នេះ​គឺ​ត្រឹមត្រូវ​។ សម្រាប់​អនុប្រធាន ឬ​ប្រធានសភា ពួកគាត់​មាន​អ្នកបើកបរ​យ៉ាងតិច​ម្នា​ក់ ហើយ​ខ្ញុំ​មិនដឹងថា ពួកគាត់​មាន​អង្គរក្ស​ប៉ុន្មាន​នាក់​ទេ​”​។ លោក​បាន​មានប្រសាសន៍ថា ” នៅពេល​យើង​និយាយ​ទៅកាន់​សាធារណជន យើង​គ្មាន​ពេល​ប្រកាសថា តើ​ប្រាក់ខែ​សរុប​ប៉ុន្មាន ហើយ​កញ្ចប់​សម្រាប់​សមា​ជិ​ក​សភា​ម្នាក់ៗ ប៉ុន្មាន​នោះដែរ​។ ខ្ញុំ​យល់ស្រប​ថា ប្រាក់ខែ​សម្រាប់​ម្នាក់ៗ​គឺ​តិច ប៉ុន្តែ​ប្រសិនបើ​អ្នក​គណនា​ពី​កញ្ចប់​វិញ វា​ច្រើន​”​។​

 
​លោក សុខសាន្ត បាន​មានប្រសាសន៍ថា ឯកសារ​ដែល​លោក​បានចេញ​ផ្សាយ​និយាយ​ពី​ប្រាក់កម្រៃ​ទាំងអស់​ដែល លោក កឹម សុខា ទទួលបាន​នៅ​សភា​។ លោក​បាន​មានប្រសាសន៍ថា “​អ្វីដែល​លោក កែម ឡី និយាយ​នោះ​គឺ​ខុស​ទាំងស្រុង​។ អ្វីដែល​ខ្ញុំ​ចេញផ្សាយ​គឺជា​ឯកសារ​ផ្លូវ​ការដែល​ចុះហត្ថលេខា​ដោយ ប្រធានសភា​”​។ លោក​បាន​បន្តថា អង្គរក្ស​របស់លោក គឺជា​ការចំណាយ​របស់​លោក​ផ្ទាល់ ហើយ​មិនមាន​ប្រាក់ខែ​ពីស​ភា​ទេ​។ ប្រសិនបើ​គាត់​និយាយ​ដូច​នោះ គាត់​គួរតែមាន​ឯកសារ និង​ភ័ស្តុតាង​”៕ cv

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya