ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូស្ទើរភ្លើងលឿនដូចហោះមកដល់ផ្លូវ បត់មិនបត់បែរជាចាប់ហ្វ្រាំងដួលអូសជិត១០ម៉ែត្រ បោកក្បាលនឹងថ្នល់ហូរឈាមពេញ មុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង ១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅម្តុំក្បែរអាងទឹកអូឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូម៉ាកហុងដា ឃ្លិក ពណ៌ស ពាក់ស្លាកលេខ 1CS.3516 បើកម្នាក់ឯងតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបត់ឆ្វេងចូលផ្លូវព្រះមុនីរ៉េត តែដោយសារល្បឿនម៉ូតូលឿនផងនោះ គេក៏ចាប់ហ្វ្រាំងបណ្តាលឲ្យម៉ូតូដួលអូសជិត១០ម៉ែត្រ បោកក្បាលអ្នកបើកម៉ូតូទៅនឹងថ្នល់ហូរឈាមពេញមុខ៕
» ព័ត៌មានជាតិ » បើកលឿនពេក បត់ចាប់ហ្វ្រាំងដួលម៉ូតូបោកក្បាលហូរឈាម