មន្ត្រីចិនចំនួន២នាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យទិញសាកសពពីក្រុមចោរលួចគាស់ផ្នូរខ្មោច ដើម្បីដុតសាកសពទាំងនោះ និងដើម្បីបង្កើនគោលដៅការបូជាសពរដ្ឋាភិបាល។
បទឧក្រិដ្ឋនេះ បានកើតឡើងក្នុងខេត្តGuangdong ភាគខាងត្បូងនៃប្រទេសចនេះ ត្រូវបានរកឃើញបន្ទាប់ពី ចោរលួចគាស់ផ្នូរខ្មោចម្នាក់ នៅទីក្រុងBeiliu ក្នុងខេត្ត Guangxi ត្រូវបានចាប់បានខណៈដែលបានកំពុងលួចគាស់យកសាកសពមួយ។
ចោរលួចគាស់ផ្នូរខ្មោចនេះ បាននិយាយប្រាប់ក្រុមអ្នកស៊ើបអង្កេតថាគាត់បានលួចសាកសពពី ផ្នូរខ្មោចនោះ តាមបញ្ជាពីមន្ត្រីចំនួន២នាក់ដែលបានព្រួយបារម្ភថានឹងធ្វើឲ្យ បាត់បង់ចំនួនកំរិតការរបូជាសពរាល់ខែដ៏ចម្រួងចម្រាស់របស់ រដ្ឋាភិបាលចិន ដែលធានាឲ្យមានដីគ្រប់គ្រាន់សម្រាប់ធ្វើការកសិកម្មនិងការអភិវឌ្ឍ ការអភិវឌ្ឍអចលនទ្រព្យ។
សេចក្តីរាយការណ៍ដំបូងៗនៃការលួចគាស់ផ្នូរខ្មោចនៅទីក្រុងBeiliu ត្រូវបានធ្វើឡើងកាលពីខែមិថុនា នៅពេលដែល បុរសក្នុងស្រុកម្នាក់ បានទាក់ទងទៅប៉ូលិសដោយនិយាយថា ផ្នូរខ្មោចជីតារបស់គាត់ ត្រូវបានគេគាស់ហើយសាកសពជីតារបស់គាត់ត្រូវបានគេយកចេញ នេះបើយោងតាមទីភ្នាក់សារព័ត៌មានស៊ីនហួរបស់ចិន។
នៅប្រទេស ចិន អ្នកស្លាប់ ជាទូទៅ ត្រូវបានជីកកប់នៅទីវាលផ្នូរខ្មោចដ៏ធំ ប៉ុន្តែ រដ្ឋាភិបាលចិនបានរឹតបន្តឹងចំពោះតំបន់ដីធ្វើផ្នូរខ្មោចដើម្បីទុក ឲ្យដីនៅទំនេរច្រើនសម្រាប់ការធ្វើស្រែចំការរបស់ប្រជាជនចិន៕