កាលពីព្រឹកថ្ងៃច័ន្ទ ម្សិលមិញនេះ មន្ត្រីក្នុងស្រុក ប្រ ទេសអាហ្វហ្គានីស្ថាន បានអោយដឹងថា បុរសជាខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ បានបើកការ វាយប្រហារ សម្លាប់មន្ត្រីរដ្ឋាភិ បាលដល់ទៅ ២ រូប នៅឯភាគត្បូងខេត្ត Kandahar និង ភាគខាងលិច ខេត្ត Ghor កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ ។
ការវាយប្រហារទាំងពីរលើកនេះ គឺបានកើតត្រឹមតែមួយពព្រិចភ្នែកកាលពីយប់ថ្ងៃអាទិត្យដោយបាន សម្លាប់សមាជិកមន្ត្រីរដ្ឋាភិបាល ថ្នាក់ខេត្ត ។ នៅក្នុងការវាយប្រហារលើកទី ១ខ្មាន់កាំភ្លើងមិនស្គាល់ អត្តសញ្ញាណបានបាញ់សម្លាប់អង្គចៅក្រុមខេត្ត Ghor មានរយៈចម្ងាយប្រមាណ៣៦០គ.មភាគខាង លិចទីក្រុង កាប៊ុល នេះបើតាមការអះអាងអោយដឹងពី អភិបាលខេត្ត Sayed Anwar Rahmati គូស បញ្ជាក់អោយដឹង ព្រឹកថ្ងៃច័ន្ទ ។ ជនរងគ្រោះ ជាអង្គចៅក្រមខេត្ត ដែលត្រូវបាន សម្លាប់ នោះមាន ឈ្មោះថា Qazi Abdul Majid គាត់ត្រូវបានជនដៃដល់វាយប្រហារ កំឡុងពេល ធ្វើដំណើរ វិលត្រលប់ មកផ្ទះ ខណៈគាត់បានស្លាប់បាត់បង់ជីវិត អំឡុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ជាការស្តីបន្ទោស ក្នុងបរិបទមួយនេះ គេសន្មត់បានថា ក្រុមសកម្មប្រយុទ្ធ តាលីបង់ គឺជាអ្នកនៅពី ក្រោយ រឿងនេះ តួ យ៉ាងជាអ្នកនៅពីក្រោយការវាយប្រហារ សម្លាប់ផ្ទាល់តែម្តង ។
ដោយឡែក ការវាយប្រហារសម្លាប់លើកទី ២ ក៏បានកើតឡើងដូចគ្នា នៅ យប់ថ្ងៃអាទិត្យ ភាគខាង ត្បូងខេត្ត Kandahar ក្នុងនោះ ខ្មាន់កាំភ្លើង បើកការវាយប្រហារ បាញ់ រះ គ្រាប់ពិត បណ្តាលអោយ អភិបាលរងខេត្ត លោក Abdul Qadim Patial ទទួលរងរបួសធ្ងន់ ក្នុងនោះ ក្នុងរយៈពេលដ៏ខ្លី ខណៈ មានការសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ដោយស្ថានភាព របួសធ្ងន់ធ្ងរពេក គាត់ពុំអាចទ្រាំទ្របាន ទៅមុខទៀត លោក Patial ក៏បានស្លាប់បាត់បង់ជីវិត តែម្តង ។
ជាការឆ្លើយឆ្លងជាមួយនឹងភ្នាក់ងារសារព័ត៌មាន ពីទីតាំងអាថ៍កំបាំង អ្នកនាំ ពាក្យអោយក្រុម សកម្ម ប្រយុទ្ធ តាលីបង់ បានអះអាងថាខ្លួនពិតជាអ្នកនៅពីក្រោយ រឿងពីរលើកនៃការ វាយប្រហារនេះពិត ប្រាកដមែន ខណៈគោលដៅរបស់ពួកគេ គឺអភិបាលខេត្ត Kandahar ផ្ទាល់តែម្តង ។
ប្រធានាធិតបី លោក Ashraf Ghani Ahmadzai បានធ្វើការថ្កោលទោស ទៅ លើ ការវាយប្រហារអត្ត ឃាតមួយនេះ ដោយសន្យានឹងនាំខ្លួន ជនដៃដល់ មកដាក់ទោសអោយសមទៅនឹងអំពើសម្លាប់យង់ ខ្នង់របស់ខ្លួនអោយខានតែបាន ៕