ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ពុករលួយ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បែក​ចេញពី «​បញ្ញា​វ័​ន្ត​ស៊ី​លើ​បញ្ញា​វ័​ន្ត​»

ពុករលួយ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បែក​ចេញពី «​បញ្ញា​វ័​ន្ត​ស៊ី​លើ​បញ្ញា​វ័​ន្ត​»

​ព្រះសីហនុ​៖ ពាក្យបណ្តឹង​ប្រឆាំងនឹង​លោក​សេង​ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​(​ពេទ្យ​ចំការចេក​) បាន​បញ្ជូនទៅ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការ ម៉ែន​សំអន និង​លោក​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​នៅក្នុង​ពាក្យបណ្តឹង​របស់​អនុប្រធាន​មន្ទីរពេទ្យ​ព្រមទាំង​មន្ត្រី​បុគ្គលិក​មាន​ស្នាម​មេដៃ​៣៣​នាក់​បាន​លាតត្រដាង​យ៉ាងច្បាស់​គ្រប់​រឿងរ៉ាវ​ពុករលួយ​របស់លោក សេង​ណុង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។​

​ក្រុមគ្រូពេទ្យ​ដែល​បាន​ប្តឹង ប្រឆាំង​ប្រធាន​មន្ទីរពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ អស់​ជាច្រើន​ខែ មកហើយ​នោះ កំពុង​ស្វែងរក​យុត្តិធម៌​ផ្សេង​បន្ថែមទៀត បន្ទាប់ពី​បណ្តឹង​របស់​ពួកគេ “​គ្មាន​ប្រសិទ្ធភាព គ្មាន​នរណា​ជួយ​ដោះស្រាយ គ្មាន​នរណា​ខ្វល់​..​ទោះបី​បណ្តឹង​នោះ បាន​ទៅដល់​ស្ថាប័ន យ៉ាងតិច ចំនួន​៣​កន្លែង មកហើយ​ក៏ដោយ​”​។​

ខ្លឹមសារ​សំខាន់​ក្នុង​បណ្តឹង​ប្រឆាំង លោក​ប្រធាន​មន្ទីរពេទ្យ​នោះ គឺ​ប្តឹង​រឿង​ពុករលួយ ក្នុងការ​ប្រមូល​ចំណូល​បាន ពី​កង់​ទីន​លក់​ម្ហូបអាហារ (​ក្នុង​មន្ទីរពេទ្យ​) ដែល​ពីមុន មន្ទីរពេទ្យ ធ្លាប់មាន​ចំណូល ដឹងឮ​ទាំងអស់គ្នា ២​លាន​រៀល ក្នុង​១​ខែ តែ​ពេល​ប្រធាន​ថ្មី ចូលមក ប្រាក់ចំណូល​នោះ ត្រូវ​ប្រធាន​ថ្មី បិទ​ជិតឈឹង គិត​ទៅ​២​ឆ្នាំនេះ មាន​ចំនួន​មិនតិចជាង ៤៨ លាន​រៀល​ឡើយ​។ រឿង​បែងចែក ដើមឈើ និង​រឿង​ការគ្រប់គ្រង អត្តនោម័ត និង​បក្ខពួក តែងតាំង​អាំង​ហ្វែ​រ​មី ញេ (​គិលានុប្បដ្ឋាក​) ធំ​ជាង​ដុក​ទ័​រ (​វេជ្ជបណ្ឌិត​)​ជាដើម​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​អនុប្រធាន​មន្ទីរពេទ្យ​គ្រូពេទ្យ​និង​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​បាន​លាតត្រដាង​ទង្វើ​ខុសឆ្គង​៥​ចំណុច​ដែល​លោក​សេង​ណុង​បាន​ប្រព្រឹត្ត​ដោយផ្ទាល់​និង​បើកដៃ​ឲ្យ​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ក្នុងនោះ​ចំណុច​ទី​៣-​ការទិញ​ឱសថ​សម្រាប់​ផ្គត់ផ្គង់​បន្ថែម​ក្នុង​មន្ទីរពេទ្យ​ដោយ​ប្រើ​លុយ​ហិរញ្ញប្បទាន​មានតម្លៃ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​ហើយ​ឱសថ​ទាំងនោះ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​សុខាភិបាល​ទ្បើ​យ​។​ចំណុច​ទី​៤-​ការចំណាយ​ថវិកា​លើ​ថ្លៃ​ម្ហូបអាហារ​សម្រាប់​បុគ្គលិក​យាម​ប្រចាំការ​មាន​ច្រើន​ហួសហេតុ​ព្រមទាំង​គ្មាន​ការដេញថ្លៃ​ហើយ​ម្ហូបអាហារ​មិន​សក្តិសម​នឹង​តម្លៃ​១៦០០០​រៀល​គុណ​នឹង​១៧​នាក់​ក្នុង​មួយថ្ងៃ​។​

​នៅក្នុង​ចំណុច​ទី​៥​នៃ​ពាក្យបណ្តឹង​បាន​រៀបរាប់ថា​អ្នកផ្គត់ផ្គង់​ឱសថ​សម្ភារៈ​បរិក្ខា​ពេទ្យ​និង​ម្ហូបអាហារ​បុគ្គលិក​ប្រចាំ​ជាម​នុស្ស​តែ​ម្នាក់​ដែលជា​បក្ខពួក​របស់លោក​សេង​ណុង​។​ជាងនេះទៅទៀត​លោក​សេង​ណុង​ក្នុងនាម​ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ហើយ​កន្លងមក​ធ្លាប់​មានការ​រិះគន់ថា​គ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​នេះ​មិនសូវ​យកចិត្តទុកដាក់​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នោះទេ​។​

​តំណាង (​វេជ្ជបណ្ឌិត​)​ម្នាក់ ក្នុងចំណោម​ក្រុមគ្រូពេទ្យ ទាំង​៣៣​នាក់ បាន​និយាយថា ថ្នាក់​ខេត្ត ធ្លាប់មាន​ចុះទៅ​សួរនាំ​តិចតួច​ដែរ តែ​រយៈពេល ៤​ខែ​មកហើយ គ្មាន​ការបំភ្លឺ គ្មាន​ដំណោះស្រាយ ហើយក៏​គ្មាន​ចម្លើយ​អ្វី​ទាំងអស់​។ លោក​បាន​បន្ថែមថា ហេតុនេះ ក្រុមគ្រូពេទ្យ​ទាំង​៣៣​នាក់ ថា​នឹង​រៀបចំ​ធ្វើ​ញត្តិ ឬ​បណ្តឹង​ថ្មី ទៅកាន់​រដ្ឋសភា បន្ថែមទៀត​។ ពោលគឺ​ក្រុម​អ្នកប្តឹង នឹង​នាំគ្នា​ធ្វើដំណើរ ទៅកាន់​រដ្ឋសភា  រួច​នាំយក​ញត្តិ ឬ​បណ្តឹង​នោះ​ដាក់ ជូន​ផ្ទាល់ដៃ ដល់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដើម្បីអោយ​ជួយ​រក​ដំណោះស្រាយ ក្នុង​រឿងនេះ​។

​ការពិតទៅ រឿង​នៅ​មន្ទីរពេទ្យ​នោះ កើតឡើង​គឺ ដោយសារតែ​រឿង “​បញ្ញា​វ័​ន្ត​ស៊ី​លើ​បញ្ញា​វ័​ន្ត​” នាំអោយ​បែកបាក់​គ្នា​។ តែ​វា​ជា​រឿង​អាម៉ាស់​មួយ​ដែរ នៅពេល​បណ្តឹង​របស់​ប​ញ្ញា​វ័​ន្ត មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់ ទាំង​៣​ស្ថាប័ន ទៅវិញ​។ ហេតុនេះ ទើប​ពួក​បញ្ញា​វ័​ន្ត នៅ​ទីនោះ ខំ​បន្ត​ស្វែងរក​យុត្តិធម៌ ចុងក្រោយ គឺ​រដ្ឋសភា​បន្ថែមទៀត​។ ចាំមើល រដ្ឋសភា​នឹងធ្វើ​អ្វី​បាន​ខ្លះ ជាមួយ​បណ្តឹង​នោះ​? បើ​ខ្សែ​និង​អ្នកមាន​ផលប្រយោជន៍ ក្នុង​រឿង​ពុករលួយ ក្នុង​មន្ទីរពេទ្យ​នោះ ក៏មាន​ខ្សែ​មិនតូច​ដែរ ត្រឹម​ស្ថាប័ន​ល្មមៗ ចង់ទៅ​ក្បែរ ក៏​មិន​ហ៊ាន​ដែរ​។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដ៏​ស្មុគស្មាញ​ខាងលើនេះ អរិយធម៌​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត លោក សេង ណុង ដែរ​តែ​មិនអាច​ទាក់ទង​បាន​។ ចំណែកឯ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មិនអាច​ទាក់ទង បាន​សុំ​ការ​បំ​ភឺ​បានដែរ​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​
ពេទ្យបង្អែក-ក្រុងព្រះសីហនុ-កំពង់សោម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya