ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានអន្តរជាតិ » ក្រុម​កុលសម្ព័ន្ធ ៣៦ នាក់ ត្រូវបាន​ប្រហារជីវិត រួច​យកទៅ​បោះចោល​គំនរ​សំរាម​

ក្រុម​កុលសម្ព័ន្ធ ៣៦ នាក់ ត្រូវបាន​ប្រហារជីវិត រួច​យកទៅ​បោះចោល​គំនរ​សំរាម​

​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ជ្រុលនិយម IS បាន​បន្ត​សម្លាប់​យ៉ាង​សាហាវ មនុស្ស​កុលសម្ព័ន្ធ ៣៦ នាក់​ទៀត ក្នុងនោះ​រួមមាន ស្ត្រី និង កុមារ នៅឯ ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ ខេត្ត Anbar កាលពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ ខណៈ​ជា​ផ្នែក​មួយ​នៃ​ការសម្លាប់ រង្គាល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ទប់​ទល់នឹង​ក្រុម​កុលសម្ព័ន្ធ Sunni សម្រាប់  អ្វីដែល​ក្រុម IS កំណត់​បាន​ថា ពួកគេ​មានការ​ប្រយុទ្ធ វាយបក​ក្រុម​សកម្មប្រយុទ្ធ​របស់ខ្លួន ។

​សាកសព​បុរស ៣០ នាក់ ស្ត្រី ៤ នាក់ និង ក្មេងៗ   ២  នាក់ នៃ​ក្រុម កុលសម្ព័ន្ធ Albu Nimer ត្រូវបាន​គេ​ប្រទះ​ឃើញថា​បាន​ស្លាប់បាត់   បង់ ជីវិត បន្ទាប់  ពី​មានការ​សម្លាប់ ដោយ​ប្រហារជីវិត ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ ដែល​ហៅ​ខ្លួនឯង ជា​ក្រុម​រដ្ឋ​អ៊ីស្លាម ជ្រុលនិយម IS​។ គួរ​បញ្ជាក់ថា សាកសព​ទាំងនោះ ត្រូវបាន​គេ​ប្រទះឃើញ នៅឯ​កន្លែង​ចាក់សម្រាម​មួយកន្លែង ជិត​ក្រុង Heet ចម្ងាយ​ប្រមាណ ៧០ គ​.​ម ភាគ​ខាងលិច ក្រុង Ramadi ខេត្ត Anbar ប្រទេស អ៊ីរ៉ាក់ ។

 
​សេចក្តីរាយការណ៍​បន្ត​អោយដឹងថា ក្រុម​សកម្មប្រយុទ្ធ​ដ៏​សាហាវ​យ៉ង់​ខ្នង​មួយ​នេះ  ក្នុង​រយៈពេល​ត្រឹម តែ​ពីរ​បី​ថ្ងៃ​ចុងក្រោយ បន្ទាប់ពី​មានការ​វាយ​ដណ្តើម និង​គ្រប់គ្រង​បាន​ក្រុង Heet  កាលពីរ សប្តាហ៍​មុន មានការ​សម្លាប់​រង្គាល​មនុស្ស មកពី​ក្រុម​កុលសម្ព័ន្ធ ច្រើនជាង ៤០០ នាក់​ទៅទៀត ។​

 
​គួរ​បញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ IS បានធ្វើការ​រឹបអូស​បាន ប្រមាណ​ជាង ៨០ ភាគរយ នៃ ផ្ទៃដី​ខេត្ត ធំ បំផុត​របស់​ប្រទេស​អ៊ីរ៉ាក់ ខេត្ត Anbar ខណៈ​ព្យាយាម​បន្ត​គោលដៅ​បន្ទាប់​នោះ​គឺ ទីក្រុង បា​ដា​ដ​ក៏ប៉ុន្តែ គោលបំណង​លុកលុយ​របស់​ពួកគេ ជាទូទៅ ត្រូវបាន​ញាំញី ដោយ​កងកម្លាំង​សន្តិសុខ និង   ក្រុម​វាយ ប្រហារ​បក​ក្រុម Shiite ដោយបាន​រុញច្រាន​ពួកគេ​អោយនៅ​ឆ្ងាយ ភាគ​ខាងលិច ពី​ទីក្រុង ៕
ee

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya