ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប​ សុ​​ផា​​ឫទ្ធិ ​​ពូកែ​​អេប​​អប​​មេ​ ​ ​តំណែង​​មេ​ប៉ូ​លិស​​សេដ្ឋកិច្ច​​ពុំ​​ត្រូវ​បាន​​គេ​​ដូរ​​ឡើយ​​

ចាប​ សុ​​ផា​​ឫទ្ធិ ​​ពូកែ​​អេប​​អប​​មេ​ ​ ​តំណែង​​មេ​ប៉ូ​លិស​​សេដ្ឋកិច្ច​​ពុំ​​ត្រូវ​បាន​​គេ​​ដូរ​​ឡើយ​​

បន្ទាយមានជ័យ​៖​ លោក អាត់ ខែម ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដែល​ទើបឡើង​ថ្មី​ នឹង​មាន​កំណែទម្រង់​បែប​ណាមួយ ដើម្បី​លុបបំបាត់​ភាពអនាធិបតេយ្យ នៃ​ការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជម្រិត​ក្រុម​អ្នក រកស៊ី​ដឹក​ទំនិញ ឱ្យ​បង់លុយ​តាមតែ​ទំនើងចិត្ត​ពី​សំណាក់ នគរបាល​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ ឱ្យមាន​ប្រសិទ្ធភាព​នោះ ព្រោះថា គេ​មិន​រំពឹង​ទេ ដោយសារ​ថា ចាប​ សុ​​ផា​​ឫទ្ធិ គឺជា​មនុស្ស​តែ​មួយគត់​ដែល​ពូកែ​អែបអប​មេ​ ក្រាញ់​អំណាច​ប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ដុះ​ស្លែ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​នេះ ។​

​ ប្រជាពលរដ្ឋនិង​អ្នករកស៊ី​បាន​និយាយថា ស្រុក​ក្រុង​ចំនួន ៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅតាម​បណ្តោយ ជាយ​ដែន​រួមមាន ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ពិសេស​ក្រុង​ប៉ោយ​ប៉ែត គឺ​ឈ្មួញ​កំពុង​នាំ​ចូល​ម៉ូតូ ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ និង​ ចាប​ សុ​​ផា​​ឫទ្ធិ សប្បាយ ក្នុង​ការប្រមូល​លុយ​ពី​ឈ្មួញ​បទល្មើស​គ្រប់​ប្រភេទ​ទាំង​នោះ​គ្រប់​ទឹក ! ។​

 

​ជាក់ស្តែង​បើតាម​បទល្មើស​នៃ​ការនាំ​ទំនិញ​មិន​បង់ពន្ធ ពី​ប្រទេស​ថៃ ចូល​ក្នុងប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ក្នុង ខេត្ត​បន្ទាយមានជ័យ គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក ចាប​ សុ​​ផា​​ឫទ្ធិ ជា​អ្នក​ក្តោប​ចំណូល​យកទៅ​បង់​ជូន​ស្នងការ​សឹង គ្រប់​ជំនាន់​មកហើយ មិន​ដែល​រំលង​នោះទេ ទើប​អំណាច​របស់​គាត់​រឹងមាំ​បែបនេះ ។​
ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​បាន​បង្ហើប​ប្រាប់ថា គោលដៅ​ទី ១ ដែល​ជា​ទី​កន្លែង​របស់​ប៉ូលិស សេដ្ឋកិច្ច​ឈរជើង​ចាំ​ជម្រិត​យកលុយ​ពី​ឈ្មួញ និង​ប្រជាពលរដ្ឋ​នោះ គឺ​នៅ​ត្រង់​ចំណុច​ហួស​ផ្សារកណ្តាល​ប្រមាណ​ជាង​១០០​ម៉ែត្រ ក្នុង​ក្រុង​ប៉ោយ​ប៉ែត គ្រប់គ្រង​ដោយ​លោក វង្ស សារី នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​គេ​ឃើញ​រថយន្ត​ខាងលើ​ចត​សម្រាប់​ចល័ត​ប្រដេញ​គោះ​យក​រកលុយ​តាម​ផ្ទះ តាម​ឃ្លាំង​អ្នក​ដឹកទំនិញ និង តាម​រថយន្ត​នី​សាន់ និង​កាមរី យ៉ាង​សកម្ម​បំផុត​មិនដឹង​ជា​ប្រមូល​លុយ​យកទៅ​ជូន​មេៗ​ណា​ខ្លះ​នោះ​ទេ ក្នុង​១​ខែ​នោះ ។​

 

​ដូចជាគោលដៅ​ទី ២ ចំណុច​សាលា​ក្រហម នៅ​ជាមួយគ្នា​ជាមួយ​គយ​ចល័ត​ខេត្ត ក្នុង​ស្រុក​អូរជ្រៅ គេ​ឃើញ​ប៉ូលិស​១​ក្រុម​ទៀត​គ្រប់គ្រង ដោយ​លោក ខែម ធី ពាក់​សក្តិ​៣ ជា​ក្មួយ​របស់​លោក អាត់ ខែម ស្នងការ​បច្ចុប្បន្ន ក៏​ធ្វើ​សកម្មភាព​យ៉ាង​កាច​សាហាវ​ក៏​មិន​ធម្មតា​ទេ ដែល​ធ្វើឱ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី​និង​អ្នក​ដឹកទំនិញ​ស្ទើរ​ស្រែកយំ​រាគ​ នោម​គ្រប់ៗ​គ្នា ម្តងៗ ដែល​បញ្ហា​នោះ​អភិបាល​ខេត្ត​បន្ទាយ មានជ័យ គោ ស៊ុំ​សារឿ​ត មិនគួរ​សម្ងំធ្វើ​ជាសម្រាន្ត​លក់​នោះ​ទេ ។
​ឯ​គោល​ដៅ​ទី៣​នៅ​ចំណុច​​គល់​ស្ពាន​​តាផាន់​ ស្ថិត​នៅ​​ភូមិ​សែ​សិន​ សង្កាត់​​អូរ​អំបិល​ ក្រុង​​សេរី​សោភ័ណ ​គឺ​​ទីតាំង​​នោះ​ឯង​​នៅ​​ជិត​​ស្នងការ​​ខេត្ត​​បន្ទាយ​មានជ័យ​​តែ​ម្តង​ ដែល​មាន​លោក ​រស់ ​អៀម​ ហៅភាព​ ពាក់​សក្តិ៣​គ្រប់​គ្រង​និងជា​មនុស្ស ​ជំនិត​របស់​លោក ចាប​ សុ​​ផា​​ឫទ្ធិ​ ដែល​មាន​តួរនាទី​ជាអ្នក​គ្រប់គ្រង​​ចំណូល​ចំណាយ​សរុប​ក្រោមតុដ៏​ធំ​ផង​ដែរ​។ ​កន្លែងនេះ​លោកស្នង​ការ​​ក៏​បាន​​មើល​​ឃើញ​​ក្រុម​​នេះ ​ទាំង​​ព្រឹក​​ទាំង​​ល្ងាច​​ទាំង​​យប់​​ទាំង​​ថ្ងៃ​​ផងដែរ​ បើ​​គេ​​ស្មាន​​មិន​ខុស​ទេ​នោះ​។​​

 

ផ្ទុយទៅវិញ ជាគោលការណ៍​ភូមិ ឃុំ​សុវត្ថិភាព​នោះ និង​ដើម្បី​លុបបំបាត់​ភាព​អសកម្ម​អំពើ​បក្ខពួកនិយម ជា​ពិសេស​បញ្ហា​កុងត្រូលជជុះ​របស់​នគ​រ​បាល សេដ្ឋកិច្ច​ខេត្ត​បន្ទាយ​មានជ័យ​នោះ​តែម្តង​ដែល គេ​ចង់​ឃើញ​លោក អាត់ ខែម ដែល​ជា​ស្ន​ការ​ខេត្តបន្ទាយមានជ័យ​ថ្មី ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន​នោះ គួរតែ​គិត​មុខមាត់​ខ្លួនឯង​ថ្មី​ផង ធ្វើការ​កែទម្រង់​ឱ្យ បាន​ស៊ីជម្រៅ​ផង ព្រោះថា មន្ត្រី​មួយចំនួន​ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បី​លុបបំបាត់​ភាព អសកម្ម និង​ស្តារ​កិត្តិយស នគរបាល​ខេត្ត​បន្ទាយមានជ័យ​ឡើងវិញ​នោះ តើ​គួរ​ធ្វើ​ដូចម្តេច ? ។ រឿង​ដែល​ត្រូវធ្វើ​មុនគេ គឺ​ការផ្លាស់ប្តូរ​តំណែង​បុគ្គល ចាប សុ​ផា​រិទ្ធ ពី​នាយ ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដុះ​ស្លែ​នោះ​ទៅ​តាម​អនុសាសន៍​របស់​ អគ្គស្ន​ង​ការរង ខេង សុមេធ ថ្មីៗ​នេះ​។​

 

ប្រជាពលរដ្ឋ និង​អ្នករកស៊ី​ក៏​បាន​និយាយថា ស្រុក​-​ក្រុង​ចំនួន ៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅតាម​បណ្តោយ​ជាយ​ដែន​រួម​មាន​ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ពិសេស​ក្រុង​ប៉ោយប៉ែ​ត​តែម្តង គឺ​ឈ្មួញ​កំពុង​នាំ​ចូល​ម៉ូតូ​ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​លោតឆ័ត្រ​មកពី​ប្រទេស​ថៃ យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់ ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង ចាប​ សុ​​ផា​​ឫទ្ធិ សប្បាយ​គ្រប់ទឹក​ក្នុង​ការប្រមូល​លុយ ពី​ឈ្មួញ​ទាំងនោះ ។ បទល្មើស​នៃ​ការនាំ​ទំនិញ​មិន​បង់ពន្ធ ពី​ប្រទេស​ថៃ​ទាំងមូល តាម​ច្រកព្រំដែន ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​និង​ក្តោប​ក្តាប់​យ៉ាង​មូល​របស់ ចាប សុ​ផា​រិទ្ធ ជា​អ្នក​ក្តោប​ក្តាប់ ចំណូល​ទាំងអស់​ដែល មិនគួរ​គេ​មើលរំលង​នោះទេ ។​

 

​ បន្ទាប់​ពី​មាន​ការផ្លាស់ប្តូរ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ មក​លោក ចាប​ សុ​​ផា​​ឫទ្ធិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​កាន់តែ​មាន​អំណាច​ក្នុង​ការពង្រាយ ​កូនចៅ​ដែល​ឈរជើង​តាម​ប៉ុស្តិ៍​ជជុះ​សុទ្ធតែ​មាន​ជំនាញ​ប្រដេញ​តាម​ឡាន​ដឹក​ ឈើ​ឡាន​ដឹក​ទំនិញ និង​អាហារ​ខូច​គុណភាព ឱ្យ​ចូល​បង់​លុយ​ធ្វើ​ឱ្យ​គ្រប់ៗ​គ្នា​ញាក់សាច់ ។ ​ពេល​ខ្លះ​នគរបាល​ទាំងនោះ បាន​ដើរតួ​ជា​សមត្ថកិច្ច​ផង ដើរតួរ​ជា​តុលាការ​ផង គឺ​ប្រដេញ​ចាប់​ឡាន​ដឹក​ទំនិញ ឬ​ឡាន​ដឹក​ឈើ​ឱ្យ​ចូល​បង់លុយ​ស្ងាត់ៗ ហើយ​ក៏​ដោះលែង​ទៅវិញ ដោយ​មិន​បាន​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា ឬ​រាយការណ៍​ជូន​ថ្នាក់លើ​នោះទេ ។

 

​ភាពមិនប្រក្រតី​ដើម្បី​ប្រមូល​លុយ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ទាំង​នេះ​គ្មាន​ក្រែង​ញញើត​ពី​ចំណាត់ការ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ ដូច​ដែល​ឈ្មួញ​ជាច្រើន​បាន​លើកឡើង​ថា ការដឹកនាំ​របស់​លោក អាត់ ខែម មាន​ភាព​ធូររលុង ទើប​លោក ចាប សុ​ផា​រិទ្ធ មានឱកាស​ជិះសេះ​លែង​ដៃ ដែល​គេ​សង្ស័យថា មាន​ការពាក់ព័ន្ធ នឹង​លោក អាត់ ខែម នៅ​ពីក្រោយ​ផង​ក៏​អាច​ថា​បាន ហើយ​ដែល​បញ្ហា​នេះ​មិន​គួរ​ក្រសួង​មហាផ្ទៃ​មើលរំលង​ពី​សកម្មភាព​របស់ ចាប​ សុ​​ផា​​ឫទ្ធិ នោះទេ។ ទោះជាយ៉ាងនេះក្តី អរិយធម៌មិនដឹងថា ពិតក្នុងកំរិតណា ទេ ព្រោះមិនអាចទំនាក់ទំនងបានពីមន្រ្តីពាក់ព័ន្ធ៕ ដោយ៖ បុរីចាប-សុផារិទ្ធ-420x288

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya