ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » កីឡាករ​កីឡា​ការ​នី​ចំនួន​១.១២៦​នាក់​និង​ទូក​២៣​គ្រឿង​របស់​ខេត្តកំពង់ឆ្នាំង ​ទៅ​ចូលរួម​ព្រះ​ពិធី​ប្រណាំងទូក​នៅ​ភ្នំពេញ​ ​

កីឡាករ​កីឡា​ការ​នី​ចំនួន​១.១២៦​នាក់​និង​ទូក​២៣​គ្រឿង​របស់​ខេត្តកំពង់ឆ្នាំង ​ទៅ​ចូលរួម​ព្រះ​ពិធី​ប្រណាំងទូក​នៅ​ភ្នំពេញ​ ​

ខេត្តកំពង់ឆ្នាំង​៖​អនុគណៈកម្មការ​ដឹក​នាំ​ទូកប្រណាំង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៣​ខែវិច្ឆិកា​ឆ្នាំ​២០១៤​បាន​ប្រារ​ពពី​ធី​ជូន​ដំណើរ ក្រុម​កីឡាករ​និង​ទូក ទៅ​ចូលរួម​ប្រណាំង​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ  ក្រោម​អធិបតីភាព​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន​​អភិបាលខេត្ត​កំពង់ឆ្នាំង និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ក្រុម​កីឡាករ កីឡា ការ​នី​ជាច្រើនរូប​ទៀត​។​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​នៅ​វត្ត​កំពង់ត្រឡាច​ក្រោម​ឃុំ​កំពង់ត្រឡាច​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​
​    ​លោក ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មាន​ប្រសា​ស​ថា​នៅ​ឆ្នាំ​១៩៩១​ដែលជា​ឆ្នាំ​ចាប់ផ្តើម​រៀបចំ​ពិធីបុណ្យ​អុំទូក​ឡើងវិញ​ខេត្តកំពង់ឆ្នាំង​មាន​ទូក​អុំ​ចំនួន​តែ​៥​ទូក​ប៉ុណ្ណោះ​ទៅ​ចូលរួម​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ​។ ក្រោយមក​ខេត្ត​បាន​អភិវឌ្ឍន៍​ចំនួន​ទូក​បាន​កើន​ឡើងជា​លំដាប់​រហូតដល់​ឆ្នាំ​២០០៧​ខេត្ត​បាន​បញ្ជូន​ទូក​ចំនួន​៣៩​ទូក​និង​កីឡាករ​កីឡា​ការ​នី​ចំនួន​១.៥២៩​នាក់​ទៅ​ចូលរួម​ការប្រណាំង​ដោយ​ទទួលបាន​លទ្ធផល​៖​ទូក​ផែន​លេខ​១​ចំនួន​១៥​ទូក​ផែន​លេខ​២​ចំនួន​១៥​ទូក​ផែន​លេខ​៣​ចំនួន​៧​ទូក​និង​ផែន​លេខ​៤​ចំនួន​១​ទូក​។​
​    ​ដោយឡែក​នៅថ្ងៃនេះ​ខេត្ត​បានជ្រើសរើស​ទូក​ចំនួន​២៣​ទូក​ទៅ​ប្រឡងប្រណាំង​ដែលមាន​កីឡាករ​កីឡា​ការ​នី​សរុប​ចំនួន​១.១២៦​នាក់​(​ស្រី​១២០​នាក់​)​។​ក្នុងនោះ​មាន​ទូក​ចែវ​នារី​១​ទូក​ទូក​ចែវ​បុរស​៩​ទូក​ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក​ទូក​អុំ​បុរស​ខ្នាត​វែង​១​ទូក​និង​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​១១​ទូក​។​ទូកប្រណាំង​ទាំងអស់​ខាងលើនេះ​មានមក​ពី​ស្រុក​ជល​គី​រី​ចំនួន​៤​ទូក​,​ស្រុក​បរិបូរ​ណ៌​ចំនួន​៣​ទូក​,​ស្រុក​រលាប្អៀរ​៤​ទូក​,​ស្រុក​កំពង់ត្រឡាច​៩​ទូក​,​ស្រុក​កំពង់លែង​១​ទូក​,​និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​២​ទូក​។​
​    ​ជំនួសមុខ​អោយ​អនុ​កម្ម​ការដឹកនាំ​ទូក​ខេត្ត​និង​កីឡាករ​កីឡា​ការ​នី​ទូក​អុំទូក​ចែវ​ទាំង​អស់លោក អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់​នៅ​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ​អន្តរជាតិ​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​និង​បានផ្តល់​ជា​សម្ភារៈ​ថវិការ​និង​ស្មារតី​ញ៉ាំងអោយ​ពិធី​ជូន​ដំណើរ​ខាងលើនេះ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​បរិយាកាស​រីករាយ​និង​ពោរពេញ​ដោយ​ក្តីសង្ឃឹម​ក្នុងការ​ទទួល​ជ័យជំនះ​យកមក​ជូន​ខេត្ត​វិញ​។​
​    ​ក្នុងឱកាស​នោះដែរ​លោក បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​និង​កីឡាករ​កីឡា​ការ​នី​ទាំងអស់​ថា​ក្នុងនាម​ជា​កីឡាករ​កីឡា​ការ​នី​តំណាងអោយ​ខេត្ត​ទាំងមូល​ត្រូវខិតខំ​ប្រឹងប្រែង​អោយ​អស់ពី​កំលាំងកាយ​កំលាំងចិត្ត​ប្រកួត​យកជ័យ​ជំនះ​អោយបាន​។​រក្សា​អោយបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​បទបញ្ជា​ររ​បស់​គណៈកម្មការ​ជាតិ​រៀបចំ​ការប្រណាំង​ទូក​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិន័យ​សេចក្តីថ្លៃថ្នូរ​សីលធម៌​សុជីវធម៌​ដ៍​ប្រពៃ​សក្តិ​សមជា​កីឡាករ​កីឡា​ការ​នី​។​ត្រូវមាន​សាមគ្គីភាព​ទូលំទូលាយ​និង​ត្រូវ​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​មាន​អាសន្ន​កើតឡើង​ត្រូវ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​អោយបាន​ល្អ​ទាំង​ការដើរ​ហើរ​ការ​សំរាក​ការហូបចុក​ដើម្បី​អោយមាន​សុខភាព​ល្អ​កំលាំង​មាំមួន​យកជ័យ​ជំនះ​អោយបាន​លើ​គូរ​ប្រកួត​ជាពិសេស​ការដើរ​លេង​កំសាន្ត​នៅពេល​យប់​សូមកុំ​នាំ​ជម្ងឺអេដស៍​មក​ចូល​ផ្ទះ​ហើយ​ត្រូវមាន​ទំនាក់ទំនង​ល្អជា​ប្រចាំ​ជាមួយ​អនុគណៈកម្មការ​ដឹកនាំ​ទូក​របស់​ខេត្ត​ដើម្បី​ដោះស្រាយ​សភាពការណ៍​ទូទៅ​ដែល​កើតមានឡើង​៕( ពៅ សុខ​ហ៊ាន )
111617

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya