ខេត្តកំពង់ឆ្នាំង ៖យុវជន២នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី ០២ ខែវិឆ្ឆិកា ឆ្នាំ២០១៤នៅលើផ្លូវផ្លូវជាតិលេខ៥មុខវត្តអង្គ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៍ ខណៈដែលជនរងគ្រោះ ទាំង២នាក់ជិៈម៉ូតូឆ្លងថ្នល់ជាតិមិនបានប្រយ័ត្ន ។
មន្ត្រីប៉ូលីសចរាចរណ៍ស្រុកបរិបូរណ៍បាននិយាយអោយដឹងថា យុវជនរងគ្រោះមាន ឈ្មោះសេង ហាក់ អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ និងម្នាក់ទៀតឈ្មោះ នន់ គាលី អាយុ១៨ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិ ឃុំ កន្លែងកើតហេតុ។ប្រភពដដែលបានបន្តថាមុនពេលកើតហេតុ មានរថយន្តកាមកាមរី ឆ្លាមពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2G.1350 បើកបរដោយជនពុំស្គាលឈ្មោះ បានបើកតាមបណ្តោយ
ផ្លូចជាតិពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនរងគ្រោះ២នាក់ បានជិៈម៉ូតូម៉ាកឃ្លីក ពណ៏ខ្មៅស គ្មានស្លាកលេខ ក្នុងដំណើរពីលិចទៅកើត ហើយក៏បានបើកឆ្លងថ្នល់ ជាតិមិនប្រយ័ត្នក៏ត្រូវរថយន្តបុកយ៉ាងពេញទំហឹង បណ្តាលអោយប៉ើងជាច្រើនម៉ែត្រ ចំណែករថយន្ត
បានធ្លាក់ចូលស្រែ តែម្តង ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ចំណែក ជនរងគ្រោះ ទាំង២នាក់ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទ្រីពេទ្យខេត្តជាបន្ទាន់។
មន្ត្រីប៉ូលីសបានទៅវាស់វែង និងបានយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបរិបូរណ៍ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕ ( ពៅ សុខហ៊ាន )
» ព័ត៌មានជាតិ » ២នាក់បើកម៉ូតូឆ្លងថ្នល់ត្រូវកាមរីឆ្លាមបុកពេញទំហឹង រងរបួសធ្ងន់ស្រាលទាំង២នាក់