ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ខឹង​ម្តាយ ស្តីបន្ទោស រឿង​លេង​ហ្វេ​ស​ប៊ុ​ក ច្រើន​មិន​ជួយ​ធ្វើ​អី ចងក​.​សម្លាប់ខ្លួន​

ខឹង​ម្តាយ ស្តីបន្ទោស រឿង​លេង​ហ្វេ​ស​ប៊ុ​ក ច្រើន​មិន​ជួយ​ធ្វើ​អី ចងក​.​សម្លាប់ខ្លួន​

​មណ្ឌលគិរី ៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​វេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខណៈដែល​ស្ត្រី​មេម៉ាយ​វ័យក្មេង​ម្នាក់ បានធ្វើ​អត្តឃាត​ចងក សម្លាប់ខ្លួន នៅក្នុង​បន្ទប់ដេក ផ្ទះ​ម្តាយបង្កើត  ដោយ​គ្រាន់តែ​ម្តាយ​ស្តីបន្ទោស​បន្តិប​ន្ទួ​ច​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើន ។​
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មុនពេល​នាង សម្រេច​ចងក ដើម្បី​បញ្ចា​ប់​ជីវិត នាង​បាន​លេបថ្នាំ​ងងុយ ដេក​អស់​ជាច្រើន តែដោយសារ ពិបាក​ទ្រាំ នូវ​ឥ​ទ្វិ​ពល​របស់​ថ្នាំ ធ្វើទុក្ខ​ពេក​មិនដឹង បានជា​នាង​សម្រេច យក​ខ្សែ​គោ​ប្រវែង​ប្រមាណ​២​ម៉ែត្រ មក​ចង​ទាក់​ជាមួយ​ផ្នឹ​ម​ផ្ទះ​ដើម្បី​ឲ្យ​ឆាប់​បាន​ស្លាប់ កុំ​ឲ្យ​ឈឺចាប់​យូរ​។​
​មូល​ហេតុដែល​បណ្តាល ឲ្យ​ស្ត្រី​មេម៉ាយ​កូន​មួយ​ខាងលើ បញ្ចប់ជីវិត​ទាំង​វ័យក្មេង​បែបនេះ ត្រូវបាន សាច់ញាតិ​សព​អះអាងថា មកពី​វិបត្តិ​គ្រួសារ ។ ចំណែក​បងស្រី​ជនរងគ្រោះ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា នៅ​ល្ងាច​មុន​កើតហេតុ​មួយថ្ងៃ ប្អូនស្រី​របស់គាត់ ត្រូវបាន​ម្តាយ​ស្តីបន្ទោស ព្រោះ​រវល់​តែ អង្គុយលេង​ទូរស័ព្ទ ហ្វេ​ស​ប៊ុ​ក មិន​គិត​ជួយ​ធ្វើ​ការងារ​អ្វី ។ ទើប​ធ្វើ​ឲ្យ​នាង​ខឹង រហូតមក​ព្រឹក​កើតហេតុ ស្រាប់តែ​គេ​ឮ សម្លេង​កូនប្រុស​តូច​របស់​នាង ស្រែកយំ​ពី​ក្នុង​បន្ទប់ ដោយមាន​ការសង្ស័យ ទើប​ក្រុមគ្រួសារ នាំគ្នា​គាស់​ទ្វារ​បន្ទប់​ទើប​ដឹងថា នាង​បាន​ចងក​ស្លាប់​បាត់ទៅហើយ​។​
​នារី​រងគ្រោះ​ខាងលើ មានឈ្មោះ​សុខុម ណា​រី អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ថ្នល់​កែវ ឃុំ​ពោ​តា​ហោ ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​
​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ រួចមក​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ពិត ជា​បាន​ស្លាប់​ដោយ ធ្វើអត្តឃាត​ពិតមែន ៕

arey002

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya