ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នាំ​ក្មេងស្រី ជនជាតិ​ទំពួន មក​លក់​នៅ​ក្រុងភ្នំពេញ​

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នាំ​ក្មេងស្រី ជនជាតិ​ទំពួន មក​លក់​នៅ​ក្រុងភ្នំពេញ​

​ត្បូងឃ្មុំ ៖ ស្ត្រី​ម្នាក់ ត្រូវ​នគរបាល ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​សកម្មភាព នាំ​ក្មេងស្រី ជនជាតិភាគតិច​ទំពួន ពី​ខេត្តរតនគិរី យកទៅលក់​នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣ ខែ​វិច្ចិកា ឆ្នាំ ២០១៤ ។​
​សមត្ថកិច្ច​បាន​ថ្លែង​ឲ្យ​ដឹងថា ក្រោយ​មាន​ករណី ជួញដូរ​មនុស្ស នៅ​ខេត្តរតនគិរី រួចមក នោះ ស្នងការ​នគរបាល ខេត្តរតនគិរី បាន​ទាក់ទង​មក​ស្នងការ​នគរបាល ខេត្ត​ត្បូង ឲ្យ​ជួយ​ស្ទាក់ និង​តាមដាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​មួយ​នេះ ។​
​ក្រោយ​មាន​សេចក្តី រាយការណ៍ ខាងលើ កើតចេញពី ខេត្តរតនគិរី​នោះ ស្នងការ នគរបាល ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ បាន​បញ្ជា​ឲ្យ កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល តាម​ស្រុក​ក្រុង ចាំ​ឃ្លាំង​មើល ដើម្បី​ចាប់ខ្លួន ជនសង្ស័យ និង​ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ​។​
​បើតាម​មន្ត្រី នគរបាល​ដដែល ស្រាប់តែ​នៅវេលា​ម៉ោង ៤ និង​០៤​នាទី​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ កម្លាំង នគរបាល បានឃើញ​មុខសញ្ញា និង​ក្មេងស្រី​រងគ្រោះ ហើយក៏​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​
​ក្រោយ​ការសួរនាំ​ជនសង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន មាន ឈ្មោះ វី ស្រីនាត អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគីរី ។​
​ដោយឡែក ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ត​.​ម​. ច​.​ធ អាយុ​១៤ ឆ្នាំ ជនជាតិភាគតិច​ទំពួន រស់នៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រត​នះ​គី​រី ។​
​ក្រោយ​ការឃាត់ខ្លួន និង​សួរ នាំ​រួចមក នគរបាល​ក្រុង​សួង បានប្រគល់​ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ ទៅ​ឲ្យ​នគរបាល ខេត្តរតនគិរី​វិញ ដែលជា​ម្ចាស់​ករណី ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

arey110

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya