កំពង់ឆ្នាំង ៖ ស្ត្រីមានសតិមិនគ្រប់ម្នាក់ ត្រូវបានក្មេងគង្វាលគោប្រទះឃើញអាក្រាតខ្លួនស្លាប់ផ្កាប់មុខក្នុងទឹកស្រែ ក្រោយពីឃាតកអាយុ១៧ឆ្នាំ ម្នាក់ចាប់រំលោភរួចវាយសម្លាប់នាងបំបិទមាត់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួននៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងទឹកស្រែខាងលិចភូមិ ស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
គូសបញ្ជាក់ថា ករណីឃាតករចាប់រំលោភរួចសម្លាប់ចោល បំបាត់ភស្តុតាង បានកើតឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤។ ស្ត្រីរងគ្រោះមានឈ្មោះ ជុំ កុសល អាយុ៣៤ ឆ្នាំ មានកូន៣នាក់ (ពេលកូនម្នាក់បានស្លាប់នាងមានសតិមិនល្អរហូតមក)នាងមានប្តី ឈ្មោះ ចាន់ ថន អាយុជាង៣៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ រូបនាងបានបាត់ខ្លួនមិនឃើញចូលផ្ទះមិនដឹងទៅណា។ចំណែកប្តីពេល ប្រពន្ធបាត់ខ្លួនក៏បានដើរសួរអ្នកស្រុកពេញភូមិរកប្រពន្ធ ប៉ុន្តែរកប្រពន្ធមិនឃើញឡើយ។លុះនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ភាពភ្ញាក់ផ្អើលក៏បានកើតឡើងនៅខាងលិចផ្ទះស្ត្រីរងគ្រោះក្រោយភូមិ ប្រមាណ២០០ម៉ែត្រ គឺក្មេងឃ្វាលគោបានប្រទះឃើញសាកសពស្ត្រីរងគ្រោះដេកផ្កាប់មុខស្លាប់ ទាំងខ្លួនអាក្រាតនៅក្នុងទឹកស្រែបាំងព្រៃ។
សមត្ថកិច្ចបានបើកការស៊ើបអង្កេតស្រាវជ្រាវ ហើយក៏ទទួលបានព័ត៌មានពីកុមាររាជាសាក្សីម្នាក់ថា បានឃើញមុខឃាតករធ្វើសកម្មភាពក្នុងរឿងនេះ ទើបការស្រាជ្រាវបានឈានដល់ការចាប់ខ្លួនឃាតករឈ្មោះ ណុប ប៊ុនណា អាយុ១៧ឆ្នាំ បានតែម្តង គឺគេរស់នៅក្នុងភូមិឃុំកើតហេតុជាមួយស្ត្រីរងគ្រោះដែរ។
ជនល្មើសបានសារភាព ថា ៖នៅម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤រូបគេនិងមិត្តភ័ក្ដិក្នុងភូមិ២ទៅ៣នាក់បបួលគ្នាផឹកស្រា បានឃើញស្ត្រីរងគ្រោះស្រវឹងដើរចូលមកក្នុងវង់ផឹកពួកគេក៏បានដេញ នាងចេញទៅវិញ។នៅម៉ោង៥ល្ងាចរូបគេស្រវឹងខ្លាំងផឹកស្រាអស់២លីត្រ និងប៊ីយ៉ែ៦កំប៉ុងក៏បានដើរទៅផ្ទះវិញ ពេលដល់ផ្លូវបំបែកខាងលិចភូមិក៏បានជួបស្ត្រីរងគ្រោះ ហើយគេក៏បានចាប់នាងទាញចូលក្នុងព្រៃរំលោភ ហើយពេលកំពុងរំលោភនាងបានស្រែក រូបគេក៏បានយកដំបងវាយនាងសន្លប់ក្រោយពីរំលោភបានសំរេចគេក៏បានវាយ នាងរហូតស្លាប់ ហើយអូសសពនាងកាត់ស្រែសំណាប ចម្ងាយប្រមា ណ២០ម៉ែត្រពីកន្លែងចាប់រំលោភទម្លាក់ចូលស្រែដើម្បីបំបាត់ភស្តុតាង រួចក៏ត្រឡប់មកផ្ទះវិញ ហើយនៅម៉ោង ១២និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។
នៅល្ងាចថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចុះពិនិត្យសាកសពតាម បច្ចេកទេស បានរកឃើញពិតជារំលោភ ហើយបញ្ជាក់បានថា នេះជារឿងឃាតកម្មចាប់រំលោភរួចសម្លាប់ចោលបំបាត់ភស្តុតាង។ជនល្មើស ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងតាមនីតិវិធី៕