ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានអន្តរជាតិ » បំផ្ទុះ​គ្រាប់បែក​នៅជាប់​ព្រំដែន​ប៉ា​គី​ស្ថាន​-​ឥណ្ឌា​ស្លាប់​៥០​នាក់​

បំផ្ទុះ​គ្រាប់បែក​នៅជាប់​ព្រំដែន​ប៉ា​គី​ស្ថាន​-​ឥណ្ឌា​ស្លាប់​៥០​នាក់​

​មនុស្ស​ជាង​៥០​នាក់​ស្លាប់ និង​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១០០​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ច្រកព្រំដែន​ជាប់ ព្រំដែន​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​និង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​។​
​ការ​បំផ្ទុះ​នេះ​បាន​កើនឡើង​នៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​ច្រកព្រំដែន​Wagah ជិត​ទីក្រុង​Lahore ប្រទេស​ប៉ា​គី​ស្ថាន​។​

ក្រុម​តា​លី​បង់​បាន​និយាយប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន​BBC​ថា​ខ្លួន​បាន ធ្វើការ​វាយប្រហារ​នេះ ហើយ​ក្រុម​ជន​សកម្មប្រយុទ្ធ​ជី​ហាដ ក៏បាន​ប្រកាស​ទទួលខុស​ត្រូវ​ផងដែរ​ចំពោះ​ការវាយប្រហារ​នេះ​។​

​ក្រុមមន្ត្រី​ប៉ា​គី​ស្ថាន​បាន​និយាយថា​សមាជិក​ចំនួន​៣​នាក់​នៃ​កងទ័ព​ព្រំដែន​ប៉ា​គី​ស្ថាន បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នេះ​៕
l

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya