ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ប៉ាង វ៉ាន់​ថន មេ​គយ​ខេត្តកោះកុង​ល្បី​ថាបើ​កដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​និង​ទំនិញ​គេច ពន្ធ​ពី​ប្រទេស​ថៃ​ ​

លោក ប៉ាង វ៉ាន់​ថន មេ​គយ​ខេត្តកោះកុង​ល្បី​ថាបើ​កដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​និង​ទំនិញ​គេច ពន្ធ​ពី​ប្រទេស​ថៃ​ ​

ខេត្តកោះកុង ៖ ម៉ូតូ​និង​ទំនិញ​គ្មាន​ពន្ធ​ស្ទើរតែ​គ្រប់​ប្រភេទ​ត្រូវគេ​កត់សម្គាល់ ឃើញថា បាន​នឹង​កំពុង​សម្រុកចូល​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​តាម​ច្រក​ខេត្ត កោះកុង​ដោយ​ពុំមាន​ការទប់ស្កាត់​ពី​មន្ត្រី​ពាក់ព័ន្ធ​ពិសេស​គឺ មន្ត្រី​គយ​តែម្តង​។​
​បើ​យោងតាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ទំនិញ​គ្មាន​ពន្ធ​ជាច្រើន​ប្រភេទ ដូចជា ស្រា ស្រា​បៀរ គ្រឿង​ភេសជ្ជៈ ឥ​វ៉ាន់​ចាប់ហួយ សម្ភារៈ​សំណង់ និង​ម៉ូតូ​សេរី​ថី្មៗ​ផង​នោះ ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​នានា​ក្នុង​ខេត្តកោះកុង ដោយ​ដឹក​តាម​រថយន្ត​វី​ហ្គោ ឬ​លុច​ស្សីស យកមក​ធ្វើការ​ចែកចាយ​នៅ​ទី​រួម​ខេត្តកោះកុង ព្រមទាំង​យកទៅ​ធ្វើការ​ចែកចាយ​ឲ្យ​ម៉ូយ​នៅតាម​បណ្តា​ខេត្ត​នានា ព្រមទាំង​រាជធានី​ភ្នំពេញ​ផងដែរ ដោយ​គ្រាន់តែ​ពួក​ឈ្មួញ​ទាំងនោះ​បង់​សំណែន​ទៅ​ឲ្យ​សមត្ថកិច្ច​តាម​ច្រក និង​តាមផ្លូវ​ប៉ុណ្ណោះ​។​
​ចំពោះ​បញ្ហា​នេះ លោក ប៉ាង វ៉ាន់​ថន ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង បាន​មានប្រសាសន៍​ធ្វើ​ដូចជា​មិនដឹងថា សព្វថ្ងៃ​លោក​ពុំបាន​ដឹង​ទេ ពី​ការរកស៊ី​ដឹកទំនិញ​គេចពន្ធ​របស់​ពួក​ឈ្មួញ​ទាំងអស់នោះ​។ លោក​ថា ព័ត៌មាន​នេះ គឺ​លោក​ទើបតែ​បានដឹង​តាមរយៈ​អ្នកកាសែត​នេះ​ប៉ុណ្ណោះ ហើយ​ថា លោក​បាន​ចាត់​ឲ្យ​ម​ន្រី្ត​របស់លោក​ចុះទៅ​ធើ្វ​ការស្រាវជ្រាវ បើសិនជា​រកឃើញថា​មិនបាន​បង់ពន្ធ​មែន លោក​នឹង​ចាត់វិធានការ​ភ្លាម​។​
​ប្រសាសន៍​របស់លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង​ដែល​បានដឹង រឿង​រិះគន់ថា វា​គ្រាន់តែ​ជា​លេស​ដោះសារ​យករួចខ្លួនរ​បស់​គាត់​តែប៉ុណ្ណោះ តាមពិត​រឿងនេះ​គាត់​បានដឹង​ច្បាស់​ណាស់​ព្រោះ ឈ្មួញ​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​ទាំងនោះ​សើ្ទ​រ​តែ​ដុះ​ស្លែ​អស់ហើយ មិនមែន​ទើបតែ​ចាប់ផ្តើម​រកស៊ី​នោះទេ​៕
10416638_333072573531207_6536657285712211402_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya