រតនគិរីៈនគបាលនៃការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ នៃស្នងការខេត្តសហការស្រាវជ្រាវរហូតដល់ឈានទៅចាប់ចោរលួចលុយអ្នកលក់គ្រឿងទេសបានម្នាក់តាមពាក្យបណ្តឹងរបស់ជនរងគ្រោះនៅស្រុកវ៉ឺនសៃ។
លោកផែន ឌីណាស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលយុត្តិធម៌បានអោយដឹងថា ដោយទទួលព័ត៌មានមានថា ករណីចោរលួចលុយរបស់ប្រជាពលរដ្ឋនៅភូមិ ហ្វាំង ឃុំបាវប៉ុង ស្រុកវ៉ឺនសៃ កំលាំងជំនាញរបស់លោក បានសហការជាមួយកំលាំងនគរបាលស្រុកវ៉ឺនសៃចុះស្រាវជ្រាវ ហើយក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ បិនមុន្នីរត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ដែលមានទីលំនៅភូមិឃុំកើតហេតុខាងលើ នៅថ្ងៃទី23 ខែមិថុនា ឆ្នាំ2013 ដោយយោងតាមពាក្យបណ្តឹងពីអ្នកលក់គ្រឿងទេសម្នាក់ឈ្មោះ ហ្វាន់ ស្រីល័ក្ខ ភេទស្រី មានទីលំនៅខាងលើនេះដែល បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនៅថ្ងៃចាប់ខ្លួនេះផងដែរ។ ប៉ូលិសបាននិយាយបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងរឹបអូសមានវត្ថុតាងមានលុយចំនួន140លានដុង (ប្រាក់វៀតណាម) ហើយ ក៏បានប្រគល់ជូនដល់ម្ចាស់ដើមវិញ។ នៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2013 សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើនេះទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ ឡុង លីម