ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ស្កូបពីបើកបុកម៉ូតូ​អាយខុន បណ្តាលឲ្យមនុស្ស​៥នាក់រងរបួសធ្ងន់ស្រាល

ម៉ូតូ​ស្កូបពីបើកបុកម៉ូតូ​អាយខុន បណ្តាលឲ្យមនុស្ស​៥នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងខណៈពេលដែលពួកគេជិះម៉ូតូ ២គ្រឿងបុកគ្នា នៅចំណុចមុខតេលា អាងទឹក ស្ថិតតាមបណ្តោយផ្លូវនេរុហ៍ កែងផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU6895 បើកបរដោយយុវជនម្នាក់ រួមដំណើរជាមួយយុវជនម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវនេរុហ៍ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែងព្រះមុនីរ៉េត ក៏ជ្រុលបុកគ្នាជាមួយម៉ូតូអាខុន ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AA-2222 ដែលជិះគ្នា៣នាក់ ក្នុងនោះមានស្រីម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នាជាមួយម៉ូតូស្កូបពី យ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូទាំងសងខាង សរុបគ្នាមានគ្នា៥នាក់នោះ ត្រូវរងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ ហៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារភាគីម្ចាស់ម៉ូតូស្កូបពីស្រវឹងស្រា បើកបរលឿន ទើបជ្រុលទៅបុកម៉ូតូអាយខុនទាំងកំរោល បណ្តាលឲ្យមនុស្ស៥នាក់ក្នុងចំណោម ពួកគេត្រូវរងរបួសធ្ងន់ស្រាលបែបនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya