ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ពីរគ្រឿង​បុកគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូ​ទាំងសងខាងរងរបួសធ្ងន់

ម៉ូតូ​ពីរគ្រឿង​បុកគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូ​ទាំងសងខាងរងរបួសធ្ងន់

ភ្នំពេញ៖ ម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ព្រៃវែង 1C-7704 បើករដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគខ្លួន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកយ៉ាងលឿន បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកម៉ូតូសេ១២៥ មួយគ្រឿងទៀត ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ 1AH-5596 បើកបរដោយបុរសម្នាក់ដូចគ្នា ក្នុងទិសដៅពីត្បូងទៅជើង ជិះបញ្រ្ចាសទិសគ្នា ហើយក៏ជ្រុលបុកគ្នាពេញទំហឹងតែម្តង បណ្តាល ឲ្យម្ចាស់ម៉ូតូទាំងពីរគ្រឿងដួលប្រាវទៅនឹងថ្នល់ បោកក្បាលរងរបួសធ្ងន់ទាំងពីរនាក់។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង៤០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរបានចុះអន្តរាគមន៍ ធ្វើការវាស់វែង ដក ហូតម៉ូតូទាំងពីរគ្រឿងយកទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយគ្នានាពេលក្រោយ។ សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរ នាក់ខាងលើនេះបាននៅឡើយទេ ដោយសារពួកគេរងរបួសធ្ងន់ ត្រូវរថយន្តសាមុយមកដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ដោយឡែកសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារភាគីទាំងសងខាង ស្រវឹងស្រា ហើយបើកបរលឿនដូចគ្នា ទើបបណ្តាលឲ្យកើតមានហេតុការណ៍ គ្រោះថ្នាក់បែបនេះ កើតឡើងតែម្តងទៅ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya