ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈពេលដែលកម្មករសំណង់មួយក្រុម បាននាំគ្នាទៅរកហូបមីស៊ុប នៅក្នុងហាងមួយកន្លែង ស្ថិត នៅមជ្ឈមណ្ឌលកោះពេជ្រ តែត្រូវម្ចាស់ហាងនោះប្រាប់ថាអស់ហើយ តែពួកគេមិនជឿដោយ គិតថា ម្ចាស់ហាងមិនចង់លក់ឲ្យទើបមានការខឹងសម្បា ហើយកើតមានការឈ្លោះទាស់ទែងគ្នា រហូតឈានដល់ការ ប្រតាយប្រតប់គ្នា រវាងសន្តិសុខដែលចុះមកអន្តរាគមន៍ក្នុងរឿងហេតុនេះ និងក្រុមកម្មករ បណ្តាលឲ្យ មនុស្សពីរនាក់រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ តែក្រុមកម្មករទាំងនោះបាននាំគ្នារត់ចែកជើងគ្នាអស់ ទើបសមត្ថិច្ចទំនាក់ទំនងហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង៕