ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ច្រក​ទ្វារអន្តរជាតិ​ព្រែកចាក​ឥឡូវហាក់់ពុំសូវ​សំបូរទំនិញឆ្លងកាត់

ច្រក​ទ្វារអន្តរជាតិ​ព្រែកចាក​ឥឡូវហាក់់ពុំសូវ​សំបូរទំនិញឆ្លងកាត់

កំពត៖ ច្រកព្រំដែនព្រែកចាកដែលជាច្រកទ្វារ​អន្តរជាតិក្នុងអំឡុងមុន​និងក្រោយបោះឆ្នោតហាក់មិនសូវ មានម៉ូតូឬរថយន្តដឹកទំនិញឆ្លងកាត់ដូចមុនឡើយ ហើយបញ្ហាដូចខាងលើគេ​បានលើកឡើងថា ការស្ងប់ ស្ងាត់នេះ អាចបណ្តាលមកពីស្ថាប័ននៅក្នុងច្រកទ្វារទាំងអម្បាលម៉ានគាបសង្កត់ដល់អ្នករកស៊ីដឹក ទំនិញខ្លាំងពេក។
គេបានកត់សម្គាល់ថា ច្រកទ្វារអន្តរជាតិព្រែកចាក កាលពីមុនមិនសូវមានភាពស្ងាត់ជ្រងំដូចពេលនេះទេ ដោយពេលនោះគេសង្កេតឃើញមានម៉ូតូដឹកទំនិញនិងរថយន្តដឹកសំពីងសំពោងបើកបរឆ្លងដែនទៅមកទាំងយប់ទាំងថ្ងៃមិនឈប់ឈរ ស្របគ្នានឹងពេលមានកាស៊ីណូបើកអាជីវកម្មព្រោងព្រាតផង ក៏ជំរុញឲ្យតំបន់ច្រកទ្វារនេះមានភាពអ៊ូអរ ហើយ គាប់ជួនខណះនោះស្ថាប័នដែលដាក់ស្នាក់ការនៅតំបន់ខាងលើក៏មិនសូវរិតបន្តឹងផង អ្នករកស៊ី ក៏ចេះតែនាំគ្នាសំរុកដឹកអីវ៉ាន់ឬទំនិញចេញចូលយ៉ាងគគ្រឹកគគ្រេងតែម្តង។ គេបានលើកឡើងទៀតថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធមួយចំនួនស្ថិតក្នុងច្រកទ្វារព្រែកចាកបាន កំណត់ឲ្យក្រុមអ្នករកស៊ីដឹកទំនិញឆ្លងដែនបង់ប្រាក់ច្រើនលើសហួសហេតុពេកនោះមក ធ្វើឲ្យ មធ្យោបាយនានាដែលធ្លាប់ដឹកជញ្ជូនត្រូវបានកាត់បន្ថយផងដែរ។
បើតាមការប្រាប់ឲ្យដឹងពីសំណាក់ក្រុមអ្នករកស៊ីដឹកទំនិញ តាមច្រកទ្វារអន្តរជាតិព្រែកចាកបានបង្ហើប ប្រាប់ស្រដៀងគ្នាថា កាលពីមុនពួកគាត់រកស៊ីដឹកអីវ៉ាន់បានចំណេញលុយកាក់ខ្លះៗ សំរាប់ដោះ ស្រាយជីវភាពគ្រួសារ បើទោះជានៅតំបន់ច្រកទ្វារមានស្ថាប័នពាក់ព័ន្ធដាក់ស្នាក់ការត្រួតពិនិត្យ ច្រើនកន្លែងបែបណាក៏ដោយក៏អាចរកចំណូលមកចិញ្ចឹមឆ្នាំងបានគ្រាន់បើដែរ។ ផ្ទុយពីពេល មុនពេលនេះស្ថាប័នមួយណាក៏កៀបកពួកគាត់សឹងតែរើមិនរួចដែរ មិនតែប៉ុណ្ណោះ នៅក្រៅមាត់ ច្រកទ្វារក៏មានអង្គភាពជាច្រើនដាក់កុងត្រូលចាំយកលុយដែរ​។​ អ្នកដឹកទំនិញទាំងអម្បាលមាន បានសំណូមពរដល់ស្ថាប័នជំនាញទាំងអស់ សូមជួយបន្ធូរបន្ថយដល់ក្រុមអ្នករកស៊ីដឹកទំនិញ ស្ថិតតាមតំបន់ច្រកទ្វារព្រែកចាកនេះផង។ ប៉ុន្តែចំពោះខាងផ្នែកសារព័ត៌មានយើងវិញ សុំឲ្យ ជួយបន្ធូរបន្ថយឲ្យអ្នកដឹកជញ្ជូនទំនិញ បានរស់ក្នុងក្របខ័ណ្ឌនៃច្បាប់ ដោយសុំកុំបន្ធូររហូតដល់ អនុញ្ញាតឲ្យមានការដឹកជញ្ជូនបែបអនាធិបតេយ្យ ប៉ពាល់ដល់សណ្តាប់ធ្នាប់និងសេដ្ឋកិច្ចជាតិ៕

ណារិទ្ធ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya