ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាវុធហត្ថស្រុក​បារាយណ៍​ឃាត់រថយន្ត​ពាក់ស្លាកលេខ​ខេមរភូមិន្ទដឹកឈើគ្រញូង

អាវុធហត្ថស្រុក​បារាយណ៍​ឃាត់រថយន្ត​ពាក់ស្លាកលេខ​ខេមរភូមិន្ទដឹកឈើគ្រញូង

កំពង់ធំ៖រថយន្តម៉ាកសឺប បាញ់ថ្នាំពណ៌ប៉ារ៉ាពាក់ស្លាកលេខខេមរភូមិន្ទ02 2-3280 ១គ្រឿងដឹកឈើ គ្រញូងឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍បង្រ្កាបបាន កាលពីវេលា ម៉ោង ៤.៣០​ព្រឹក ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៣ នៅចំណុច មុខមូលដ្ឋានកងរាជអាវុធហត្ថ ស្រុក បារាយណ៍ ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។

យោងតាមព័ត៌មានដែលទទួលបានពីលោកវរសេនីយ៍ត្រី ប៊ុន ឃី អនុប្រធានមន្ទីរស្រាវជ្រាវ និង យុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តយើងបានដឹងថា រថយន្តដឹកឈើគ្រញូងខាងលើដែលសមត្ថកិច្ចកង រាជអាវុធហត្ថស្រុកបារាយណ៍បង្ក្រាបបាននោះ មានពាក់ស្លាកលេខខេមរភូមិន្ទ។ ដូច្នេះលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាឲ្យបញ្ជូនមកកាន់ទីបញ្ជាការអាវុធ ហត្ថខេត្ត ចងក្រងសំណុំរឿង រួចបញ្ជូនទៅ​កាន់​ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ។ ក្រោយពីធ្វើការ វាស់វែងគេឃើញមានឈើគ្រញូង ចំនួន២៤ដុំ ស្មើនឹង ១៥៥គីឡូក្រាម យកមករក្សាទុកចាត់ការទៅ តាមផ្លូវច្បាប់។ ចំណែករថយន្តត្រូវនាំយកមករក្សាទុកនៅកន្លែងកងរាជអាវុធខេត្តដើម្បីធ្វើការស្រាវជ្រាវរកមុខម្ចាស់ ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ រថយន្តខាងលើនេះត្រូវបានគេស្គាល់ថា ធ្លាប់ធ្វើ សកម្មភាពដឹកជញ្ជូនឈើគ្រញូងយ៉ាងស្ទាត់ជំនាញអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយការលាក់ឈើគ្រញូងនៅបាតរថយន្ត នៅក្រោមកៅអីអង្គុយ នៅតាមជញ្ជាំងរថយន្ត ចងសណ្តោងពីខាងក្រោមតួររថយន្ត និងដាក់បង្កប់នៅក្នុងក្បាលរថយន្ត(ផ្នែកខាងក្រោមម៉ាស៊ីន)។ ប្រជាពលរដ្ឋមានការកោតសរសើរចំពោះ សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបានចូលរួមសហការ គ្នាយ៉ាងសកម្មជាមួយរដ្ឋបាលព្រៃឈើ ក្នុងយុទ្ធនាការបង្រ្កាបនិងទប់ស្កាត់បទល្មើសឈើ គ្រញូងដែលកំពង់តែធ្វើចរាចរណ៍ទាំងថ្ងៃ ទាំងយប់ យ៉ាងគគ្រឹក គគ្រេង ឆ្លងកាត់ខេត្តកំពង់ធំ គួរឲ្យកត់សម្គាល់។ ពួកគាត់សូមឲ្យសកម្មភាពបង្រ្កាបបទល្មើស ឈើគ្រញូងនេះ ដំណើរការ ទៅមុខទៀតកុំបីឈប់ហើយសុំកុំឲ្យសកម្មភាពនៃការបង្ក្រាបនេះមានសភាពដូចភ្លើងចំបើង ឆេះបានតែមួយភ្លេត រួចរលត់ទៅវិញអស់នោះ!!!!ពីព្រោះវាគឺជាមុខមាត់ និងជាកិត្តិយសរបស់ ខេត្តកំពង់ធំ៕

ដោយ  អ៊ុង អាត់

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya