ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » កម្លាំង​ចម្រុះបង្រ្កាប​ឈើគ្រញូង​និងនាងនួនជិត៣០០ដុំ

កម្លាំង​ចម្រុះបង្រ្កាប​ឈើគ្រញូង​និងនាងនួនជិត៣០០ដុំ

ស្ទឹងត្រែងក្រុមសមត្ថកិច្ចចម្រុះខេត្ត បានចុះធ្វើការទប់ស្កាត់និងបង្ក្រាបបានឈើគ្រញូង​ចំនួន​២៧១​ដុំនិងឈើប្រណីតបេងនិងនាងនួនចំនួន១៦ដុំទៀត។ ការ​បង្ក្រាប​​​នេះ​​ធ្វើឡើងនៅវេលាពីរដាច់ដោយ​ឡែក​ពីគ្នានិងទីតាំងពីរ​ផ្សេ​ងៗគ្នា ក្រោមបទបញ្ជាដ៏តឹងរឹង របស់ គណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែងលោក កុល សំអុល ។

ក្រុមសមត្ថកិច្ចបានបា្រប់ឲ្យដឹងថា ហេតុការចុះបង្ក្រាបនៅលើកទី១ ធ្វើឡើងទៅលើការដឹក​ជញ្ជូន ឈើគ្រញូងតាមរថយន្តប្រភេទកាមរីស៊េរីឆ្នាំ៩១ នាវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃសៅរិ៍ ទី៣ ខែសីហា នៅជិតស្ពានថ្ម ក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រឹបអូសរថយន្តកាមរីបំរើឲ្យការដឹកជញ្ជូន បទល្មើសបាន១គ្រឿង និងឈើគ្រញូងចំនួន១៥៧ដុំ ស្មើនឹង៨៦៣គីឡូក្រាមនឹងលើកទី២ ត្រូវបាន ធ្វើឡើងនៅផ្ទះស្តុកឈើមួយកន្លែង ដកហូតឈើគ្រញូងបានចំនួន១១៤ដុំ ស្មើនឹង៥៨៣គីឡូក្រាម ហើយ បានបន្តទៅបង្ក្រាប ឈើនៅមាត់កំពង់ទូកដរសាមឃួយ នៃមាត់ទន្លេសេសាន ស្ថិតក្នុងភូមិសាមឃួយ ឃុំ សាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង នាថ្ងៃអាទិត្យទី៤ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ រឹបអូសបានឈើបេងមានចំនួន៩ដុំ និងឈើនាងនួនមានចំនួន៧ដុំថែមទៀត ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្ត បានបា្រប់ឲ្យដឹងថា នៅក្រោយការបង្ក្រាប វត្ថុតាងបង្កបទល្មើស ខាងលើ ត្រូវបានបញ្ជូនយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ហើយឈើគ្រញូង ដែលបានមកពីការបង្ក្រាបទាំងពីរទីតាំងនោះ មានចំនួន២៧១ដុំ ស្មើនឹង១៤៤៦គីឡូក្រាម ព្រមទាំងឈើ បេង និងនាងនួនមានចំនួន១៦ដុំ ស្មើនឹង០ម៉ែត្រគូប៤៩៥ផ្លាន (០,៤៩៥ម៉ែត្រគូប) ។

ក្រុមសមត្ថកិច្ចចម្រុះបាននិយាយថា ការចុះបង្ក្រាបជំនួញឈើគ្រញូងនៅលើកទី១ ម្ចាស់ឈើមិន ត្រូវបានស្គាល់ឈ្មោះនោះទេ រីឯតៃកុងរថយន្តបានបើកទ្វាររតគេចខ្លួនបាត់ទាំងយប់ ។ ហើយព្រឹត្តការ ដែលបានកើតឡើង​ នៅក្នុងពេលបង្ក្រាបឈើនៅលើកទី២ មុនឈានដល់ការរឹបអូស និងដកហូតបាន ឈើគ្រញូង ឈើបេង និងនាងនួនទាំងនោះ កម្លាំងសមត្ថកិច្ចចម្រុះ​ បានសុំសហការចុះបង្ក្រាប ពីអាជ្ញា ធរដែនដី និង​សមត្ថិកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមឃួយ នៅគ្រានោះគ្មាននរណាចូលរួមបង្ក្រាបនោះ ទេ ។ក្រោយមកក៏ស្រាប់តែលេចចេញមុខលោកឡត ផាន់ណា ជាប្រធានភូមិសាមឃួយ មកស្រែក ឡូឡានិងជេរដៀលប្រមាថក្រុមសមត្ថកិច្ចយ៉ាងចាស់ដៃក្នុងបំណងធ្វើការរារាំង មិនឲ្យរឹបអូស​ឈើប្រណិ​ត​ទាំង នោះ រួចក៏ជិះម៉ូតូចាកចេញទៅបាត់ ។

ក្រុមសមត្ថកិច្ចនិយាយទៀតថា បន្ទាប់មកមានក្រុមយុវជន៣ទៅ៤នាក់ មកស្រែកឡូឡាដាក់ សមត្ថកិច្ចថា បើហ៊ានចាប់ឈើគ្រញូងនេះគេនឹងដុតឈើទាំងនេះចោល ភ្លាមនោះក្រុមនោះបានប្រើក្មេង ឲ្យទៅទិញ សាំងចំនួនពីរដប មកចាក់ដុតឈើនោះចោល ។គ្រានោះដែរលោកក្រឡាបញ្ជី អមសាលា ដំបូង និង អយ្យការខេត្ត ចំនួនពីរនាក់បានមកដល់ទីតាំងផ្ទះស្តុកឈើគ្រញូង ហើយបានបញ្ជាឲ្យធ្វើការ រឹបអូស ។ មិនយូរប៉ុន្មានលោកឡត ផាន់ណា ប្រធានភូមិសាមឃួយ ក៏បានមកម្តងទៀត ហើយរារាំងមិន ឲ្យក្រុម សមត្ថកិច្ចចម្រុះរឹបអូសនោះទេ មិនតែប៉ុណ្ណោះថែមទាំងបានស្រែកជេរប្រទេច និងដៀលត្មេះក្រុម សមត្ថកិច្ច ជាពិសេសដៀលត្មេះដល់លោកក្រឡាបញ្ជី យ៉ាងចាស់ដៃ ។

គួរបញ្ជាក់ថា នៅរយៈពេលកន្លងមក គណៈអភិបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំគណៈបញ្ជា ការឯកភាពខេត្តមួយ ដើម្បីដាក់វិធានការក្នុងការចុះទប់ស្កាត់ និងបង្ក្រាប នូវគ្រប់ករណីបទល្មើសដែល កើតមានឡើងនៅលើដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង ជាពិសេសបង្ក្រាបទៅលើបទល្មើសព្រៃឈើ ៕ 

ដោយ៖ឡុង កាន់សំនៀង

 

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya