ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ​ប៉ូលិស​ផ្កាយ​១​រក​ស៊ី​នាំ​ឈើ​គ្រញូង​​វ៉ៃ​ក្បាល​​កូនចៅ​បែក​ប៉េអឹម​ឃាត់​បាន​ឡាន​ឡិច​ស៊ី​ស​

​ប៉ូលិស​ផ្កាយ​១​រក​ស៊ី​នាំ​ឈើ​គ្រញូង​​វ៉ៃ​ក្បាល​​កូនចៅ​បែក​ប៉េអឹម​ឃាត់​បាន​ឡាន​ឡិច​ស៊ី​ស​

បន្ទាយមានជ័យ ៖ ជួញ​ឈើ​គ្រញូង​ពី​ថៃ​ហើយ​ជា​ប៉ូលិស​ពាក់​ផ្កាយ​១​ប្រើ​កាំភ្លើងខ្លី​ប្រភេទ ឡុ​ក វ៉ៃ​ក្បាល​គេ​អោយ​បែក​នៅ​នឹង​មុខផ្ទះ​ហើយ​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត ឡិច​ស៊ី​ស​១​គ្រឿង ដែល​សមត្ថកិច្ច​ប៉េអឹម​ឃាត់​ចាប់បាន​កាលពី​ព្រលប់​ថ្ងៃទី​៦ សីហា ២០១៣ នៅ​នឹង​មុខ​ទីបញ្ជាការ​អាវុធហត្ថ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​បុរស​ដែល​ត្រូវគេ​វ៉ៃ​ឈ្មោះ នាម ចាន់​សុភ័ក្ត្រ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ចំពោះ​ជនដៃដល់​ត្រូវបាន​បុរស​ដែលជា​ជនរងគ្រោះ​អះអាងថា​ឈ្មោះ ចៃ ស៊ុ​ង ភេទ​ប្រុស​អាយុ​ជាង​៤០​ឆ្នាំ ជា​ប៉ូលិស​ផ្កាយ​១​នៅ​ក្រសួងមហាផ្ទៃ​ហើយ​មាន​ទីលំនៅ​ខេត្តបាត់ដំបង បាន​ជិះ​ម៉ូតូ​គ្នា​២​នាក់​ដែលមាន​អ្នក​ឌុប​ឈ្មោះ អ៊ុ​ល មក​ឈប់​មុខផ្ទះ​របស់ខ្លួន​ដែលមាន​កា​រ៉ា​ស​សាំង ខណៈនោះ​ឈ្មោះ ចៃ ស៊ុ​ង នេះ​ដើរ​សំដៅ​មករក​ខ្លួន​ពេលដែល​ខ្លួន​កំពុង​អង្គុយលេង​ហើយក៏​វ៉ៃ​ក្បាល​ខ្លួន​អោយ​បែក​ផ្នែក​ខាងឆ្វេង​ដោយ​កាំភ្លើង​ខ្លីម៉ាក ឡុ​ក ពណ៌​ខ្មៅ បណ្ដាលអោយ​ហូរឈាម​ស្រោច​ខ្លួន ហើយ​ត្រូវបាន​បងប្អូន​នាំទៅ​មន្ទីរពេទ្យ​ដេរ​អស់​៣​ថ្នេរ​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ប្ដឹងទៅ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​មង្គល​បូរី តែ​សមត្ថកិច្ច​ប៉ូលិស​ហាក់​ធ្វើ​មិនដឹង​ហើយក៏​និយាយ​ទូរស័ព្ទ​ប្ដឹងទៅ ប៉េអឹម​ស្រុក​មង្គល​បូរី​ចេញ​ប្រតិបត្តិការ​ស្ទាក់​ចាប់បាន​រថយន្ត​ឡិច​ស៊ី​ស GS300​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ​2L6585 ចំណែក​ជនសង្ស័យ​បានគេច​ខ្លួន​អស់​។​
​បុរសរងគ្រោះ​បាន​និយាយ​អោយដឹង ទៀតថា មុនពេល​កើតហេតុ​ខ្លួនគេ​និង​មិត្តភក្តិ​បាន​ទៅ​ផឹកស៊ី​នៅ​ហាង​គោដុត អង្ក្រង​មួយកន្លែង​ដែល​នៅជាប់​នឹង​ថ្នល់​រថភ្លើង​ចំងាយ​ពី​ផ្ទះ​របស់ខ្លួន ប្រហែលជា​១​គីឡូ​ដី​ពេលនោះ​ជនរងគ្រោះ​បាន​អង្គុយ​តុ ឆ្ងាយ​ពី​តុ​របស់​ជនសង្ស័យ​ដែល​វ៉ៃ​ខ្លួន​២ – ៣ តុ ក្រោយពេល​ស៊ីផឹក​រួចខ្លួន​ក៏​ត្រឡប់មកផ្ទះ​វិញ​។ ក្នុង​រយៈពេល​ប្រមាណ​ជា​២​ម៉ោង​ស្រាប់ តែ​ឈ្មោះ​នេះ​បាន​ជិះ​ម៉ូតូ​ដោយ​ដៃ​កាន់​កាំភ្លើង​មក​វ៉ៃ​ខ្លួន​តែម្ដង ដោយ​ពុំ​ដឹង​មូល​ហេតុអ្វី​សោះ​។​
​ជនរងគ្រោះ​បានបញ្ជាក់​អោយដឹង​ទៀត ថា​រវាង​រូបគេ និង​ឈ្មោះ ចៃ ស៊ុ​ង ធ្លាប់ធ្វើ​ការរកស៊ី​ជាមួយគ្នា​ក្នុង​ទឹកដី​ថៃ​ដោយ​ខ្លួន​ជា​អ្នកមើល ការខុសត្រូវ​ត្រួតពិនិត្យ​ទំនិញ​ពី​ថៃ​មក​កម្ពុជា តែ​ក្រោយមក​រវាង​ខ្លួន​និង​ជនសង្ស័យ​ក៏​ឈប់​ទំនាក់ទំនង​គ្នា​ព្រោះតែ ជនរងគ្រោះ ឈប់​ធ្វើការ​ជាមួយ​ហើយ​ទៅធ្វើ​ការ​ជាមួយ​អ្នកផ្សេង​ដែល​បាន​ប្រាក់ខែ​ថ្លៃ ជាង​ដល់​ទៅ​៥០០​ដុល្លារ​។ មុខរបរ​ដែល​ជនសង្ស័យ​ប្រកប​គឺ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​ពី​ប្រទេស​ថៃ​មក​កម្ពុជា​។ ចំពោះ​បញ្ហា​ដែល​ឈានដល់​ការ​វ៉ៃ​នេះ​ជនរងគ្រោះ​ពុំ​ដឹងថា​មកពី​មូលហេតុ អ្វី​នោះទេ តែបើ​តាម​ដឹង​សង្ស័យថា​កើតមក​ពី​បញ្ហា​ស្រី​ស្នេហ៍​និង​មុខរបរ​របស់គេ​។ បច្ចុប្បន្ន​ករណីនេះ​កំពុងតែ​ស្ថិតនៅក្នុង​ដៃ​របស់​ប៉េអឹម​ស្រុក​មង្គល​បូរី ចាត់ការ ៕

ដោយ​៖ សម្បត្តិ សីហា


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya