ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ស្តុពីបុកកៀប​ជាប់រថយន្ត​ហ៊ីយ៉ានដាយ​របួសបាក់ភ្លៅម្នាក់

ម៉ូតូ​ស្តុពីបុកកៀប​ជាប់រថយន្ត​ហ៊ីយ៉ានដាយ​របួសបាក់ភ្លៅម្នាក់

ភ្នំពេញ​៖  គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារ​ម៉ូតូស្កុពី​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿនជ្រុលទៅ បុករថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង បណ្តាលឲ្យ ម៉ូតូកៀបជាប់ពីមុខរថយន្ត និង អ្នកជិះ​ម៉ូតូត្រូវរងរបួសបាក់ភ្លៅខាងស្តាំត្រូវរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍ ​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង ១៩ ​និង ១០ នាទី ​យប់​ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ៦ស្ថិតនៅភូមិ១សង្កាត់​ព្រែកលាប់ខណ្ឌឫស្សីកែវនៅចំណុចស្ពានលេខ(១)។

​​យោងតាម​ប្រភពព័ត៌មាន​ពីកន្លែង​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ មាន​រថយន្តហ៊ីយ៉ានដាយ ១តោនកន្លះ ពណ៌​ខៀវ១​គ្រឿង ​ពាក់ស្លាកលេខភ្នំពេញ2F.1180 បើកបរ​ដោយបុរសម្នាក់បានធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិលេខ៦ក្នុងទិសដៅ​ពី​ជើងទៅ​ត្បូង ក្នុងល្បឿន​លឿនមធ្យម ខណៈ​​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមានម៉ូតូ​ស្កុពី ពណ៌ស ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1AC 6704 ជិះដោយបុរសម្នាក់បាន​ធ្វើដំណើរបញ្រ្ចាសទិស​ជាមួយ​រថយន្ត​ដោយសារម៉ូតូ​ជិះលឿន ​ពេកហើយស្ថានភាពផ្លូវកំពុងជួសជុលនិងងងឹតទៀតនោះ ក៏បណ្តាល​ឲ្យ​ម៉ូតូ​ជ្រុល​បុក​ចំពីមុខរថយន្ត​ហ៊ីយ៉ានដាយ យ៉ាង​ពេញទំហឹងហើយបណ្តាលឲ្យ កៀប​ក្បាល​ម៉ូតូ​ជាប់​នឹង​ក្បាល​រថយន្ត​​ផ្លោងអ្នកបើកម៉ូតូទៅបុកនឹងកញ្ចក់បណ្តាល​ឲ្យ​​រងរបួសធ្ងន់ធ្ងរ។
បន្ទាប់ពី​កើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍វាស់វែងនិងយកម៉ូតូនិងឡានទៅរក្សាទុកនៅ ការិយា​ល័យ​ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនាពេលក្រោយ ចំណែកអ្នករងរបួស ត្រូវបានរថយន្ត សាមុយ​ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ  ៕

ដោយ៖ ទុយ បញ្ញា

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya