ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡាន​បុកម៉ូតូ២​គ្រឿង​បណ្តាលឲ្យរបួស​ធ្ងន់២នាក់និងស្រាល២នាក់

ឡាន​បុកម៉ូតូ២​គ្រឿង​បណ្តាលឲ្យរបួស​ធ្ងន់២នាក់និងស្រាល២នាក់

ភ្នំពេញ៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយ ដែលបង្កឡើងដោយសារ​ រថយន្តហាមមើ បើកបុកម៉ូតូសេ១២៥ ចំនួនពីរគ្រឿងនៅចំណុច ស្ថាននីយ៍ បូមទឹក ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពី វេលាម៉ោង ២២និង២០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ ។

សូមបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះ និងអ្នកបើកបររថយន្តបង្ក ក្នុង ហេតុការណ៍ខាងលើនេះនៅឡើយទេ ដោយសារជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបរត្រូវសមត្ថកិច្ចជំនាញនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹង ថា មុនពេលកើតហេតុ មានរថយន្តហាមមើ មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2R-5407 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខណៈ រថយន្តបត់ឆ្វេងដៃ​បម្រុងចូលផ្លូវលេខ៩០ ក៏ជ្រុលបុកម៉ូតូសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1B-7462 និងមួយគ្រឿងទៀតម៉ាកសេ១២៥ដូចគ្នា ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កណ្តាល 1M-1061 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីរគ្រឿង ដែលមាន គ្នាទាំងអស់ចំនួន៤នាក់ ត្រូវរងរបួសធ្ងន់២នាក់ និងស្រាល២នាក់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ បានចុះវាស់វែង ដកហូតរថយន្តនិងម៉ូតូទាំង២ គ្រឿង ទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ គឺបង្កឡើងដោយសារ អ្នកបើកបររថយន្តបើកលឿន មិនប្រយ័ត្ន ទើបបង្កឲ្យមានហេតុការណ៍បុកអ្នកជិះម៉ូតូពីរគ្រឿង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលច្រើន បែបនេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya