ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចុះសំណេះ​សំណាល​ដល់ប្រជា​ពលរដ្ឋ​ស្រុកដំណាក់​ចង្អើរ

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចុះសំណេះ​សំណាល​ដល់ប្រជា​ពលរដ្ឋ​ស្រុកដំណាក់​ចង្អើរ

កែប៖ លោកចម ប្រសិទ្ធ ទេសមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានក្រុមការងារចុះជួយខេត្តកែប កាលពីព្រឹកថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៣នេះ បានដឹកនាំសការីរបស់ខ្លួន ដើម្បីជួបជុំសំណេះសំណាល ជាមួយក្រុមការងារថ្នាក់មូលដ្ឋាន និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋស្ថិតក្នុងស្រុកដំណាក់ចង្អើរ ដែលជាបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ដែលប្រព្រឹតិ្តឡើងកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ត្រូវបាន បញ្ចប់ហើយៗ លទ្ធផល បឋមក៏បានប្រកាសដោយ គ ជ ប គឺគណបក្សប្រជាជនទទួលបាន៦៨អាសន្នះចំណែក គណបក្ស ប្រឆាំងទទួលបាន៥៥អាសន្នះដូច្នេះក្នុងអាណត្តិទី៥នេះ គឺគណបក្សប្រជាជននៅតែគ្រងតំណែងដដែល។លោកបានថ្លែងដោយបញ្ជាក់ថា ទោះជា គ ជ ប បានប្រកាសលទ្ធផលបណ្តោះអាសន្នទៅហើយក្តី ប៉ុន្តែក្រុមប្រឆាំងនៅតែមានមហិច្ឆតា ស្រែកឡាំប៉ា ដោយមិនទទួលស្គាល់លទ្ធផល បោះឆ្នោតដែល ប្រជាពលរដ្ឋផ្តល់យុត្តិធម៌ឲ្យនោះទេ ហើយគណបក្សប្រឆាំងតែងតែយកលេសចោទប្រកាន់ មកលើ គណកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ ជ ប នេះមិនមានយុតិ្តធម៌ទៅវិញ។លោកអេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងទៀតថា បើទោះជាគណបក្សប្រឆាំងប្រើរូបភាពផ្សេងៗធ្វើការ ចោទបនរកាន់មលលើគណបក្សកាន់អំណាចបែបណា ក៏មិនអាចបង្វែរការពិតបានឡើយ ហើយក្រុមប្រឆាំងពេលនេះកំពុងចង់បំផុសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមធ្វើបាតុកម្មទៀតហើយ។ ថ្វីត្បិតសភាពការណ៍ក្នុងក្រោយពេលបោះឆ្នោតមានភាពជ្រួលច្របល់ពីសំណាក់ក្រុមប្រឆាំងយ៉ាងណាក្តី ប៉ុន្តែស្ថិរភាពខាងនយោបាយនៅតែមានភាពហ្នឹងន មិនប្រែប្រួលអ្វីឡើយ។ទន្ទឹមនឹងលេចលឺមានក្រុមប្រឆាំងគ្រោងធ្វើបាតុកម្មនេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ ត្រូវ ប្រកាន់ភាពហ្នឹងនចៀសវាងចាញ់កលអ្នកនយោបាយបោកប្រាសដែលតែងតែ បង្កភាព អសន្តិសុខ ដល់សង្គមជាតិនោះ៕

ណារិទ្ធ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya