កំពត៖ បន្ទាប់ពីលេចលឺសេចក្តីប្រកាសរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងប្រមូលប្រជាពលរដ្ឋ
ទូទាំងប្រទេសដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណតិ្តទី៥ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនោះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពនិងសន្តិសុខសង្គម។
ទាក់ទងនឹងគម្រោងធ្វើបាតុកម្មដែលផ្តើមឡើងពីអ្នកនយោបាយប្រឆាំងនេះដែរ ក៏បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសពិសេសអ្នករស់នៅក្នុងខេត្តកំពត មានភាពភ័យខ្លាចពីសុត្ថិភាពការរស់នៅនិងភ័យព្រួយដល់ការប្រកបការងារឬអាជីវកម្មប្រចាំថ្ងៃផងដែរ។ ចំពោះការបំផុសឲ្យមានការធ្វើបាតុកម្មនេះដែរ ពិតជាបានធ្វើឲ្យមាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏មិនចង់បានភាពអសន្តិសុខដែលផ្តើមឡើងពីការធ្វើបាតុកម្មនេះដែរ។
ប្រជាពលរដ្ឋបានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ ពិតជាមានតម្លាភាពប្រកបដោយយុត្តិធម៌ ហើយក៏គ្មានកើតអំពើហឹង្សាឬភាពអវិជ្ជមានណាមួយកកើតឡើងនៅក្នុងថ្ងៃបោះឆ្នោតនោះឡើយ ចុះហេតុដូចម្តេចបានជាគណបក្សប្រឆាំងយកលេសចោទប្រកាន់ថា ការបោះឆ្នោតនេះគ្មានយុត្តិធម៌ ដោយមិនអាចទទួលយកបានទៅវិញ ទង្វើខាងលើនេះក៏បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសអ្នករស់នៅក្នុងខេត្តកំពត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងលើផ្នែកសន្តិសុខជាតិ ហើយលទ្ធផលបឋមដែល គ ជ ប បានប្រកាសនោះប្រជាពលរដ្ឋគ្រប់ខេត្តក្រុងក៏បានទទួលស្គាល់និងទទួលយកបានទាំងស្រុងទៅហើយ គួរតែគណបក្សប្រឆាំងត្រូវទទួលស្គាល់ការពិតផង ធ្វើបែបនេះក៏ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងគ្មានការភ័យខ្លាច។ គេបានលើកឡើងថា ការធ្វើបាតុកម្មវាពិតជាបានប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនិងប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ បាត់បង់សណ្តាប់ធ្លាប់សង្គម ឬកើតឡើងផលលំបាកនានាព្រមទាំងខូចខាតទ្រព្យសម្បតិ្តសាធារណៈផងដែរ។ ចំពោះលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ដែលបានប្រព្រឹត្តនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះប្រជាពលរដ្ឋទូទាំងខេត្តកំពត សូមទទួលស្គាល់ថាពិតជាមានតម្លាភាពហើយសូមគាំទ្រទាំងស្រុង ដូច្នេះសូមឲ្យគណបក្សប្រឆាំងដែលកំពុងបង្កបញ្ហានោះត្រូវគោរពគោលការណ៍របស់ គ ជ ប ផង ហើយត្រូវបញ្ឈប់ការធ្វើមហាបាតុកម្ម ដោយងាកមករកការចរចាដោយសន្តិវិធី ទើបសមជាអ្នកនយោបាយបែបលទ្ធិប្រជាធិតេយ្យដ៏ពិតប្រាកដ៕
ណារិទ្ធ