ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ពិព័រណ៍​គ្រឿង​យន្ត​កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៣​មានការ​ចូលរួមជាង​២៤០ក្រុមហ៊ុន

ពិព័រណ៍​គ្រឿង​យន្ត​កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៣​មានការ​ចូលរួមជាង​២៤០ក្រុមហ៊ុន

ភ្នំពេញ៖ពិព័រណ៍គ្រឿងយន្តកម្ពុជា-អន្តរជាតិនិងឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជា -អន្តរ ជាតិឆ្នាំ២០១៣ បានចាប់ផ្តើមហើយ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌល ពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

ពិព័រណ៍នេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ខែសីហា ដែលមានការចូលរួមតាំងពិព័រណ៍ ជាង ២៤០ក្រុមហ៊ុន មកពី១៦ប្រទេស និងតំបន់ផ្សេងៗគ្នា បានដាក់តាំងបង្ហាញនូវផលិត​ផលទំនិញដ៏ច្រើន សម្បូរបែប​ផ្សែងៗគ្នា ដែលមានស្តង់សរុបចំនួន៤៣០ស្តង់ មានដូចជា៖ គ្រឿងយន្ត និងបរិក្ខារវាយនភណ្ឌ និងសម្លៀកបំពាក់សរសៃអំបោះ, ផលិតផលធ្វើពីផ្លាស្ទិក, កៅស៊ូ, ម៉ាស៊ីនព្រីន, ធនធានជ័រ និងគ្រឿង បន្ទាប់ បន្សំ,គ្រឿងម៉ាស៊ីនផលិតអាហារ, គ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្ទាប់បន្សំ, គ្រឿងម៉ាស៊ីន កសិកម្ម និងសម្ភារៈពាក់ព័ន្ធនានា, គ្រឿងម៉ាស៊ីនស្វ័យប្រវត្តិវិស្វកកម្មអគ្គិសនី, សម្ភារៈថ្នាំពេទ្យ និងគ្រឿង បរិក្ខារ​ពេទ្យ, គ្រឿងដែកនិងឧបករណ៍ផ្សេងៗទៀត។

ប្រទេសទាំង១៦ដែលបានមកចូលរួមក្នុងពិព័រណ៍នេះ មានដូចជា៖ កម្ពុជា ចិន ឆេក ឥណ្ឌា អាល្លឺម៉ង់ ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន ថៃ អាមេរិក វៀតណាម និងតំបន់ហុងកុង និងតៃវ៉ាន់។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានប្រសាសន៍ថា ការតាំងពិព័រណ៍លើកនេះ គឺមានការកើន ឡើង ចំនួន១៥ភាគរយ បើធៀបទៅនឹងការតាំងពិព័រណ៍ នាឆ្នាំ២០១២។ បន្ទាប់ពីបានទទួលជោគ ជ័យដ៏ ត្រចះត្រចង់ពីការរៀបចំពិព័រណ៍ចំនួនពីរលើកកន្លងមក គឺបានទទួលការយកចិត្តទុក ដាក់ពីសាធារណ ជនកាន់តែខ្លាំងឡើង មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើទីផ្សារអាស៊ានផងដែរ។ ពិព័រណ៍នេះ បានក្លាយទៅជាប្រព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំមួយ ដែលត្រូវបាន ប្រព្រឹត្តឡើង រៀង រាល់ខែសីហា។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក៏ជាវេទិកាផ្គូផ្គងពាណិជ្ជកម្ម(B2B)ដ៏ល្អមួយ សម្រាប់ អ្នក ផលិត អ្នកទិញ ពាណិជ្ជករ អ្នកចែកចាយ ព្រមទាំងរដ្ឋមន្ត្រីរាជរដ្ឋាភិបាល ដើម្បីឆ្លើយតប ទៅនឹង តម្រូវ ការរបស់ទីផ្សារ»។

លោកទេសរដ្ឋមន្ត្រី បន្តថា កម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មលើសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន និងជំរុញ ការនាំចេញ ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់មួយប្រកបដោយចីរភាព និងផលិត ផល ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់។ ដូច្នេះ ការរៀបចំពិព័រណ៍នេះ គឺជាវេទិកា ដែលមាន ប្រយោជន៍ សម្រាប់ បណ្តាធុរជន និងពាណិជ្ជករកម្ពុជា។

ពិព័រណ៍បែបនេះ ត្រូវបានធ្វើឡើងជាលើកដំបូងនៅខែសីហា ឆ្នាំ២០១១​ ដែលមានក្រុមហ៊ុន ឧស្សាហកម្ម សម្លៀក​បំពាក់ និងវាយនភណ្ឌ មកពី១៤ប្រទេស ស្មើនឹង១៥០ក្រុមហ៊ុន ចូលរួមដាក់តាំង ពិព័រណ៍ ចំនួន២៥០ស្តង់។

ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីបច្ចេកវិទ្យាថ្មីៗ ដល់សហ គ្រាស ដែល កំពុង ធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ ក៏ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្វែងរកកិច្ចសហការផ្ទេរបច្ចេកវិទ្យា ក្នុងគោលដៅរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជា។ អ្នកចូលរួម និងទស្សនាអាចស្វែងរកផលិតផលគ្រប់បែបយ៉ាង និងជាឱកាសសម្រាប់ ការពង្រីក នូវជំនួញ របស់ពាណិជ្ជករ។ នៅឆ្នាំ២០១២ ពិព័រណ៍​បែបនេះ ក៏មានការកើនឡើងនូវ ការចូលរួមជាបន្តបន្ទាប់។

លោក Tiger Lin អគ្គនាយកក្រុមហ៊ុនYorkers Trade & Marketing Service Co., Ltdof Hong Kong មានប្រសាសន៍ថា ប្រទេសកម្ពុជាទទួលបាននូវវិបុលភាពដ៏គួរឲ្យកត់សម្គាល់ ហើយកំពុងឆ្ពោះទៅ រកការធ្វើពាណិជ្ជកម្មសេរី និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។ « កម្ពុជា ជាប្រទេសមួយដែលមានការរីកចម្រើនដ៏ឆាប់រហ័យបំផុតនៅលើពិភពលោក ក្នុងរយៈពេល ប៉ុន្មាន ទសវត្សរ៍ កន្លងមកនេះ និងកំពុងបន្តទទួលបាននូវភាពអនុគ្រោះពាណិជ្ជ​កម្ម(GSP) ពីបណ្តាប្រទេស អភិវឌ្ឍន៍ដូចជា៖ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ជប៉ុន ចិន ឥណ្ឌា ជាដើម។

តួលេពីលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា កំពុងបន្ត ទទួល បាននូវកំណើន ដ៏ ខ្ពស់ក្នុងឆ្នាំ២០១២ គឺ៧.៦ភាគរយ និងត្រូវបានរំពឹងថា នៅឆ្នាំ២០១៣នេះ នឹងកើន ឡើងចំនួនប្រហាក់ ប្រហែលគ្នា បើគ្មានការរំជើបរំជួលក្រោយការបោះឆ្នោត។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា នៅឆ្នាំ២០១២ ការវិនិយោគផ្ទាល់មកកាន់កម្ពុជា គឺបានកើនឡើង ៧០ ភាគរយ ដែលមានទឹក ប្រាក់ ប្រមាណ១.៥កោដិដុល្លារអាមេរិក ហើយ បាន បង្កើត ការងារយ៉ាងច្រើន សន្ធឹកសន្ធាប់ឲ្យយុវជនកម្ពុជា។ ការកើនឡើងនេះ មិនគ្រាន់តែជា លទ្ធផល នៃការកើនឡើងនូវ តម្រូវការរបស់បរទេសប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញឲ្យឃើញពីសក្តានុពលដ៏ធំធេង និងឱកាស ធុរកិច្ចដ៏សម្បូរបែបនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មនេះ គឺរៀបចំឡើងដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltdof Hong Kong សហការគាំទ្រដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រោមកិច្ច គាំទ្រ ពីក្រសួងពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមឧស្សាហកម្មគ្រឿងយន្តតៃវ៉ាន់​(TAMI) សមាគមរៀបចំពិព័រណ៍ និងសន្និសីទតៃវ៉ាន់(TECA), គម្រោងសមាគមរបស់Taiwan Turnkey(TTA)៕

ដោយៈ វិជ្ជា

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya