បុរសម្នាក់ បាន ចាប់នារីវ័យក្មេង អាយុ ១៨ឆ្នាំ ម្នាក់ ឃុំទុកនៅក្នុង បន្ទប់ក្រោមដី និង រំលោភនាង ជាច្រើន លើក អស់រយៈ ១១ថ្ងៃ ទំរាំ តែនាងអាចរំដោះខ្លួនចេញពីទីនោះបាន ដោយប្រើ កន្ត្រៃកាត់ ក្រចក។ នេះបើយោងតាមប្រភពព័ត៌មាន ឆាយណាដេលី របស់ចិន។
សារព័ត៌មានចិនឆាយណាដេលីបានសរសេរថា ជនល្មើស មានឈ្មោះ Chen Xiaolong អាយុ ៣៦ឆ្នាំ នៅទីក្រុង Xinyang ខេត្ត Henan ប្រទេសចិន បានមកធ្វើការ នៅក្នុងទីក្រុង Jiaxing នៃខេត្ត Zhejiang ដែលជាកន្លែង កើត មានហេតុការណ៍នេះឡើង។ ប៉ូលិសបានឲ្យដឹងថា ជនល្មើស បានចាប់ចង និង គំរាម ដោយកាំបិត រួមនឹងដំបងឆក់ អោយនារីរងគ្រោះម្នាក់ ចូលទៅក្នុងបន្ទប់ក្រោមដី បណ្តោះ អាសន្នមួយ ដែលជាកន្លែង ត្រូវជនល្មើសចាប់រំលោភ។
យ៉ាងណាមិញ នាងត្រូវជាប់ឃុំនៅទីនោះ អស់រយៈពេល ១១ថ្ងៃ ទំរាំនាង អាចកាត់ ដែក បានសំរេច ជា មួយនឹងកន្ត្រៃកាត់ក្រចក រួចចេញទៅមាត់បង្អួច ដើម្បីស្រែក ប្រាប់ឱ្យគេជួយ ដល់រូបនាង។ ក្រោយមក អ្នករស់នៅទីនោះ បានរាយការណ៍ដល់ប៉ូលិស ទើបនាងត្រូវបានជួយសង្គ្រោះ ចេញពីកន្លែងនោះ។
ប៉ូលិសបាន ឲ្យដឹងទៀតថា នារីរងគ្រោះ ឈ្មោះ Guo រូបនេះ ត្រូវបានជនល្មើស ចាប់ដាក់ក្នុងទ្រុង ទាំងស្រាតននលគក ហើយអនុញ្ញាត អោយងូតទឹក នៅខាងក្រៅបន្ទប់ក្រោមដីនោះ បានចំនួន ២ដង ហើយ ជនរងគ្រោះ មិនត្រឹមតែត្រូវបាន ជនល្មើស ចាប់រំលោភនោះទេ ថែមទាំងត្រូវ ថតរូបអាក្រាត និង គំរាម សម្លាប់ ទៀតផង។
ទោះជាយ៉ាងណា ពេលនេះ ជនល្មើស ត្រូវប៉ូលិសចាប់ខ្លួន ហើយរូបគេ បាននិយាយថា អំពើរបស់គេ គឺផុសគំនិតចេញមកពី រឿងប្រឡោមលោក តាមប្រព័ន្ធ អ៊ិនធើណេត ឬ អនឡាញ៕
នាយដន