ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ការ​​បំផ្ទុះ​​និង​បង្កៃគ្រាប់​២​​កន្លែង​​ផ្សេងគ្នា​​មាន​ចរិត​​បង្កចលាចល​​ក្នុងសង្គម​

ការ​​បំផ្ទុះ​​និង​បង្កៃគ្រាប់​២​​កន្លែង​​ផ្សេងគ្នា​​មាន​ចរិត​​បង្កចលាចល​​ក្នុងសង្គម​

​ភ្នំពេញ​៖ បន្ទាប់ពី​មេបក្ស​ប្រឆាំង​បានប្រកាសថា នៅតែ​បន្តធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត រួចហើយ​ឡើង​យន្តហោះ​ចាកចេញ​ទៅ​ក្រៅប្រទេស​បាត់​យ៉ាង​រំភើយ​នោះ បានតែ​ប៉ុន្មាន​ម៉ោង​សោះ ក៏​កើតមាន​ការដាក់​បង្កៃគ្រាប់​ច្នៃ​បំផ្ទុះ​ឡើង​យ៉ាង​គ​គ្រើ​កដី​ទាំង​កណ្តាលអធ្រាត្រ ក្បែរ​របង​តុលាការ ក្រុងភ្នំពេញ​និង​យប់ បន្ទាប់​មានការ​បង្កៃគ្រាប់​ប្រភេទ​M79 ចំនួន​២​គ្រាប់​នៅជាប់​មាត់​ទ្វារផ្ទះ ប្រជាពលរដ្ឋ ក្បែរ​ផ្សារ​ដេប៉ូ​មិន​ផ្ទុះ​ទេ តែ​វា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​តំបន់​នោះ​ផងដែរ​។​
​ការ​បំផ្ទុះ​គ្រាប់​ច្នៃ​និង​ការ​បង្កៃគ្រាប់​M79 ចំនួន​២​គ្រាប់​នេះ វា​ជា​សកម្មភាព​មិនមែនជា​អំពើ ភេ​វរ​កម្ម​ស្អី​នោះទេ វា​គឺជា​អំពើ​ដែលមាន​ចរិត​បង្កចលាចល​ក្នុងសង្គម បំភិតបំភៃ​ប្រជាពលរដ្ឋ​តែ ប៉ុណ្ណោះ​។​
​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការ​បំផ្ទុះ​នេះ ជាការ​បង្ក​ភាពចលាចល​ក្នុងសង្គម​។ ជនល្មើស គឺ​បាន​យកមក​ដាក់​នៅ​កន្លែង​គំនរ​សំរាម​ហើយ​គោលបំណង​គ្រាន់តែ​ជាការ​បង្ក សំឡេង​ផ្ទុះ ពីព្រោះ​កន្លែង ដែល​ផ្ទុះ​មិនមែនជា​កន្លែង​ទីប្រជុំជន ឬក៏​មាន​រយៈពេល​មនុ​ស្ស​ឆ្លងកាត់​ទេ​។​

​ករណី​បំផ្ទុះ​គ្រាប់បែក​កែច្នៃ​ក្បែរ​របង​តុលាការក្រុង​ភ្នំពេញ ក៏ដូចជា​ការ​បង្កៃគ្រាប់​M79 ចំនួន​២​គ្រាប់ នៅ​មាត់​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ក្បែរ​ដេប៉ូ​នោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ បើក​ការស៊ើបអង្កេត ដើម្បី​វែកមុខ​ជនបង្ក ដែល​បាន​ប្រព្រឹត្ត​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​
​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សេនាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា នៅពេលនេះ សមត្ថកិច្ច​បាន​រកឃើញ​ពី​ប្រភេទ​គ្រាប់បែក​នោះ គឺជា​គ្រាប់បែក​ច្នៃ ដែល​គេ​យកមក​ផ្លុ​ង​ចោល​ក្នុង​ធុងសំរាម ហើយ​ប​ទ្ទ​វ​ហេតុនេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ គ្រាន់តែ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ និង​របង​សាលាដំបូង​រាជធានី​ភ្នំពេញ​តិចតួច ដែល​នៅ​ជិត​តែប៉ុណ្ណោះ​។ លោក​បាន​បន្តថា នៅពេលនេះ សមត្ថកិច្ច​បាន​កំពុង​បន្ត​ស៊ើបអង្កេត​យ៉ាងសកម្ម​ថែមទៀត ដើម្បី​ស្វែងរក​ជនសង្ស័យ ដែល​បង្ក​ការ​បំផ្ទុះ​នេះ​៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya