ភ្នំពេញ ៖ បុរស ២ នាក់ត្រូវរងរបួសធ្ងន់ស្រាល ខណៈដែលបុរសម្នាក់ជិះម៉ូតូគុបជ្រុងមួយគ្រឿង ក្នុងល្បឿន លឿន ជ្រុលទៅបុកបុរសម្នាក់ទៀតកំពុងដើរឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលហើយ មនុស្សគរពីលើគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង ០០ នាទីយប់ថ្ងៃទី ០៧ ខែសីហាឆ្នាំ ២០១៣ នៅ
ចំណុចមុខសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែក តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលមានបញ្ហានេះគឺគេបាន
សង្កេតឃើញបុរសម្នាក់វ័យជាង ២០ ឆ្នាំ ស្ថិតក្នុងសភាពស្រវឹងស្រា ជិះម៉ូតូគុបជ្រុង ១ គ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ក ៣៦៤៨ ភព១ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយ បានជិះយ៉ាងលឿន ខណៈដល់ចំណុចកើតហេតុខាងលើបានជ្រុលល្បឿនទៅបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ លេខ ២៧១ យ៉ាងពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូ និង អ្នកដើរត្រូវរងរបួសធ្ងន់ធ្ងរទាំង ២ នាក់ ហើយម៉ូតូក៏ត្រូវ រងការខូចខាតយ៉ាងដំណំផងដែរ ។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ បានឲ្យដឹងថា ម៉ូតូគុបជ្រុងខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញ
ចុះមកវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយតាមផ្លូវច្បាប់ នាពេលក្រោយ ។ ចំណែកអ្នករងរបួសធ្ងន់ទាំង ២ នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ព្រោះដោយសារក្រោយកើតហេតុត្រូវរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ ៕
» ព័ត៌មានជាតិ » ម៉ូតូគុបជ្រុងបើកលឿនជ្រុលបុកកម្មករសំណង់ម្នាក់ដើរឆ្លងផ្លូវរបួសធ្ងន់ចំនួន ២ នាក់