ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ចេញពីផឹកស៊ីបើករថយន្ត​កាមរីឆ្លាមបុកដើមឈើ​គាបជាប់សំណាង​អ្នកបើកបរមិនរងរបួស

ចេញពីផឹកស៊ីបើករថយន្ត​កាមរីឆ្លាមបុកដើមឈើ​គាបជាប់សំណាង​អ្នកបើកបរមិនរងរបួស

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគខ្លួនបានបើកបររថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ចេញពីផឹកស៊ី ក្នុង​ល្បឿ​ន​យ៉ាងលឿន រេចង្កូតឡើងលើខឿនជ្រុលទៅបុកដើមត្របែកព្រៃពេញទំហឹង បណ្តាលឲ្យរថយន្ត គាប​ជាប់​នឹង​ដើម​ឈើ រងការខូចខាតរថយន្តស្ទើរទាំងស្រុង​ ហើយសំណាងល្អដែលអ្នក បើកបរមិន មានរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់ រំលង អាធ្រាត្រឈានចូលថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ ៨៨ ទល់មុខក្រសួងព័ត៌មាន សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុសាក្សីបានឃើញបុរស​ ម្នាក់វ័យជាង ៣០​ឆ្នាំ​ស្ថិតក្នុងសភាពស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់​ ពាក់​ស្លាកលេខ​ភ្នំពេញ 2K-6745ធ្វើដំណើរចេញពីហាងផឹកស៊ី តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពី ត្បូងជើង ដោយបានបើកបររថយន្តក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុទំនងជា ម្ចាស់​រថយន្ត ងងុយ​ដេក ទើបបណ្តាលឲ្យរេចង្កូតទៅខាងស្តាំដៃឡើងលើខឿនជ្រុលបុកចំដើម ត្របែកព្រៃមួយដើម  គាប​​ក្បាលរថយន្តជាប់នឹងគល់ឈើ រងការខូចខាតផ្នែកខាងមុខទាំងស្រុងតែម្តង ចំណែកអ្នកបើកបរមិនមានរងរបួស អ្វី ដោយសារបានពោងការពារសុវត្ថិភាពផ្ទុះឡើង​ទើបអាច ការពារបុរសជាអ្នកបើកមិនឲ្យរងរបួសបាន។

គួរបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ។ ប៉ុន្តែ រថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នេះសមត្ថកិច្ចបានបញ្ជាក់ថា បង្កឡើងដោយអ្នកបើកបររថយន្ត បង្កនេះ ស្ថិតក្នុង ស្ថានភាពស្រវឹងស្រាខ្លាំងពេក ហើយរថយន្តក្នុងល្បឿនលឿនទើបបណ្តាលឲ្យរេចង្កូតទៅបុកនឹង គល់ឈើ​ទាំងកំរោលបែបនេះ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya