ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ប្តឹង លោក​មេឃុំ​ទួល​ខ្ពស់​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន

ប្រជាពលរដ្ឋ​ប្តឹង លោក​មេឃុំ​ទួល​ខ្ពស់​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន

​កំពង់ឆ្នាំង​៖ ពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​នៅ​ឃុំ​ជៀប និង​ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស បាន នាំគ្នា​ផ្តិតមេដៃ ដាក់ពាក្យ​ប្តឹង​អាជ្ញាធរ​ឃុំ​ទួល​ខ្ពស់ និង​ក្រុមមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងនោះ​មាន​ជំនាញ​សូរិយា​ដី ជំនាញ​បរិស្ថាន ជំនាញ​មេព្រៃ និង​បក្សពួក​មួយចំនួនទៀត ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​អន្តរាគមន៍​ករណី​ក្រុម​អាជ្ញាធរ និង​មន្ត្រី ពាក់ព័ន្ធ​ខាងលើ​បាន​ឃុបឃិត​គ្នា​លួច​យក​ដី​ក្បាល​ស្រែ​របស់​ពួកគាត់ និង​ដី​បម្រុង​ទុក​សម្រាប់​កាប់​អុស​ដុត និង​ចង​គោក្របី នៅ​ចំណុច​ភ្នំ​ក​ញ្ចី​បាយ  ទឹក​ចេញ បង្គង រនាត ប្រ​ឃ្លះ តាម​បណ្តោយ​ទំនប់​ចាក់​ទឹម ចាប់ពី​ជើង​ទំនប់​រហូតដល់​ជើងភ្នំ  ក្នុងភូមិ​សាស្ត្រ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ប្រមាណ​ជាង​៤០០​ហិកតា ដោយ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ចែក​ក្រុម គ្រួសារ ខ្សែស្រឡាយ បក្ខពួក​របស់​ពួកគេ ដែល​ម្នាក់ៗ​ទទួលបាន​ដី​ចាប់ពី​៥​ហិកតា រហូតដល់​រាប់សិប​ហិកតា រួច​លក់​អោយ​ឈ្មួញ ក្រៅ​ស្រុក​ធ្វើ​អាជីវកម្ម​ដាំ​ចំការ​ម្រេច​។​

 
​នៅក្នុង​ខ្លឹមសារ​ពាក្យបណ្តឹង​នោះ ប្រជាពលរដ្ឋ​បាន​ប្តឹង​មេឃុំ​និង​បក្សពួក​ព្រមទាំង​មន្ត្រី ជំនាញ​ពាក់ព័ន្ធ​ដែលមាន​ឈ្មោះ​ដូចខាងក្រោម ៖
​    ​-​លោក ម៉េង ហាក់ ជា​ប្រធានការិយាល័យ​ស្រុក​ទឹកផុស
​    ​-​លោក បឿ ប៊ុនថន (​ហៅ​ថុង​) ជា​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​ជា​ប្រធាន​កម្រង​តំបន់ ការពារ​អភិរក្ស​ដែន​ជំរក​សត្វព្រៃ​ឱ​រ៉ា​ល់ ។​
​    ​-​លោក ផាន់ ណា មន្ត្រី​សុរិយោដី​ខេត្តកំពង់ឆ្នាំង
-​លោក​ពេជ្រ រ៉ី ជា​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​
-​លោក សក់ សាត ជា​មេឃុំ​ទួល​ខ្ពស់ ។​
​    ​-​លោក សែម សាវឿន ជា​ជំទប់​ទី​១ ឃុំ​ទួល​ខ្ពស់ ។​
​    ​-​លោក សែម ថុល ជា​ស្មៀនឃុំ​ទួល​ខ្ពស់​។​
​    ​-​លោក សែ​ប យ​ន និង​ភរិយា ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ស្មាច់​។​

 
​    ​យោងតាម​ប្រភព ពី​ប្រជាពលរដ្ឋ​ម្ចាស់​បណ្តឹង​បានអោយដឹងថា ដី​នៅ​ចំណុច​ខាងលើ លោក​មេឃុំ បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ដី​នៅ​ចំណុច​ខាងលើ​រដ្ឋអំណាច​មិនមាន​សិទ្ធិ​វាស់ ចែក​ប្រជាពលរដ្ឋ​ព្រោះ​ជា​ដី​ព្រះរាជ​ក្រិ​ត្យ និង​ជា​ដី​ព្រំប្រទល់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​រាជរដ្ឋាភិបាល​បានកំណត់ និង​បែងចែក​តាំងពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣  ដោយមាន​បោះបង្គោល​ខណ្ឌ​ចែក​ញ​រំ​ប្រទល់​ច្បាស់លាស់​ទៀតផង ។ ប៉ុន្តែ​ដោយ​សភាពការណ៍​ផ្លាស់ប្តូរ​ក្រោយ​ការបោះឆ្នោត ២៨​កក្កដា ២០១៣ កន្លងមក និង​ដោយ​ខេត្តកំពង់ឆ្នាំង​ត្រូវ​ផ្លាស់ប្តូរ​អភិបាលខេត្ត​ថ្មី​ផង​នោះ​ក្រុមមន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ឃុំ​ទួល​ខ្ពស់​បានរៀបចំ​វាស់វែង​និង​ធ្វើ​ប័ណ្ណ កម្មសិទ្ធិ​ចែកគ្នា​អស់​គ្មាន​សល់ ជាក់ស្តែង​គេ​ឃើញ​កូនលោក​មេឃុំ​ទួល​ខ្ព​ស់បាន​យក​គ្រឿងចក្រ​ឈូសឆាយ​ធ្វើជា​កម្មសិទ្ធិ អស់​ប្រមាណ​៥​ហិកតា​ផងដែរ​។ ប្រភព​បាន​បន្ត​អោយដឹងទៀតថា ក្នុងការ​ឃុបឃិត​គ្នា​លួច​វាស់វែង និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ចែក​ដី​គ្នា​នេះ​ឮថា​ឈ្មួញ​ទិញ​ដី​ឈ្មោះ​តា​ទឹកត្រី​នៅ​ភ្នំពេញ​បាន​ទិញ​ដិ​ពី​មេឃុំ​ទួល​ខ្ពស់ ព្រមទាំង​បានក​ក់លុយ​ចំនួន​១០​ម៉ឺន​ដុល្លារ អោយទៅ​មេឃុំ​រួចស្រេច ព្រមទាំង​ធានា​រត់​ប្លង់​ឈូសឆាយ​អោយ​ភាគី​អ្នកទិញ​ទាំងអស់​ផងដែរ និង​ឮថា លោក​មេឃុំ​បាន​លុយ​យកទៅ​ដូរ​ឡាន​ម៉ាក​ហាយ​ឡិន​ដឺ ពណ៌​ទឹកប្រាក់​ជិះ​យ៉ាង​រំភើយ​ទៀតផង ។​

 
​    ​ពាក់ព័ន្ធ​ពត៌មាន​ខាងលើ លោក សក់ សាត មេឃុំ​ទួល​ខ្ពស់ បាន​ប្រាប់​អ្នកយក​ពត៌មាន​យើង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤​ថា ការចោទប្រកាន់​ខាងលើ លោក មិន​បានដឹង​ច្បាស់​ទេ ប៉ុន្តែ​លោក​ឮ​គេ​ថា​ប្រជាពលរដ្ឋ​ប្តឹង​លោក​ទៅ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​រីឯ​ដី​ដែល​កូន​របស់គាត់​ឈូសឆាយ​ធ្វើ​ចំការ​នោះ គឺ​កូន​គាត់​បាន​ទិញ​ពី​គេ​ទេ ហើយ​ដី​ដែល​ទិញ​ពី គេ​នោះ​មិនមែនជា​ដី​របស់​ដែនជម្រកសត្វព្រៃ​នោះទេ គឺជា​ដី​គ្រប់គ្រង​ដោយ​មេព្រៃ​។ ម្យ៉ាង​វិញ ទៀត​ពាក់ព័ន្ធ​ថា​គាត់​យកលុយ​ទិញ​ឡាន​ជិះ​នោះ​គាត់​បាន​ទទួលស្គាល់ថា​គាត់​បាន​ទិញ​ឡាន ហាយ​ឡិន​ដឺ​ពណ៌​ទឹកប្រាក់​ជិះ​មែន ព្រោះ​គាត់​ចំណាស់​នៅ​ហើយ​គាត់​ត្រូវ​រៀបចំ​ខ្សែជីវិត​អោយបាន​ប្រសើរ​បន្តិច ប៉ុន្តែ​មិនមែន​យកលុយ​ពី​ការលក់​ដី​ដូច​ការចោទ ប្រកាន់​នោះទេ គឺ​បាន​លុយ​ពី កូន​គាត់​ចំនួន​២​នាក់​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ហើយ​បាន​ផ្ញើ​លុយ​អោយ​គាត់​ក្នុង​១​ខែ​ចំនួន​៣​ពាន់​ដុល្លារ បើ​មិន​ជឿ​សូម​អញ្ជើញ​ទៅ​ឆែក​កុង​របស់ខ្ញុំ​នៅ​ធនាគារ​ទៅ  ។

 
​ពលរដ្ឋ​ម្ចាស់​បណ្តឹង​បាន​ឆ្ងល់ ហើយ​សួរថា តើ​កូនលោក​មេឃុំ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ស៊ី ប្រាក់ខែ​ប៉ុន្មាន ក្នុង​១​ខែ ហើយ​ទៅបាន​ប៉ុន្មាន​ឆ្នាំ​ហើយ​បាន​ជាមាន​លុយ​ផ្ញើ​លុយ អោយ​ឪ​ពុក​ទិញ​ឡាន​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​ដូច្នេះ សូម​ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តាជួយ​ដាក់​ការស៊ើបអង្កេត​ចំពោះ​ករណី​ខាងលើនេះ​តាម​ការគួរ ៕ ដោយ​៖ គិរី​ពេជ្រ​DSC04367 DSC04368 DSC04353 DSC04355 DSC04358 DSC04361 DSC04362 DSC04365

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya