ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» ទេសចរណ៍, ព័ត៌មានជាតិ » ប្រាសាទ​បាយ​ង់​កោ អាច​និង​ធ្លាក់ចូល​រណ្ដៅ​ដី​របស់​ក្រុម​ឈ្មួញ​ ​

ប្រាសាទ​បាយ​ង់​កោ អាច​និង​ធ្លាក់ចូល​រណ្ដៅ​ដី​របស់​ក្រុម​ឈ្មួញ​ ​

តាកែវ ៖ ការដ្ឋាន​រណ្តៅ​ដី​នេះ​មាន​ទីតាំង ជាប់​នឹង​ចង្កេះភ្នំ​បាយ​ង់​កោ​ប៉ែក​ខាងជើង​ឈៀង​ខាងកើត​ដែល​បច្ចុប្បន្ន ក្រុម​ឈ្មួញ​បាន​កាយ​យក​អស់ជើង​ភ្នំ​បាយ​ង់​កោ​មួយ​ចំហៀង​ទៅហើយ​។ ទីតាំង​នេះ​ស្ថិតនៅ​ភូមិ​ត​ពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ​។​
​រណ្ដៅ​ដី​ចំនួន​២​ដែល​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​អាជីវកម្ម​កាយ​ដី​ថ្ម​ខ្សាច់ លក់​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រ៉ែ​និង​ថាមពល​កំពង់​ធ្វើអោយ មាន​ហានិភ័យ​ខ្ពស់​ដល់​តួ​ប្រាសាទភ្នំ​បាយ​ង់​កោ​ដែលជា​ប្រាសាទ ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​។​

 

 
​ប្រជាពលរដ្ឋ​បានអោយដឹងថា សកម្មភាព​កាយ​ដី​យក​ថ្ម​និង​ខ្សាច់​របស់​ក្រុមហ៊ុន​២​នេះ​មិន​ត្រូវបាន​ពួក គាត់​ស្គាល់ឈ្មោះ​នោះទេ គ្រាន់តែ​ដឹងថា​ជា​របស់​អ្នកមានអំណាច​នៅ​ស្រុក​គីរីវង់​នេះ​ប៉ុណ្ណោះ​។​ ការដ្ឋាន ខាងលើ​បាន​កាយ​យក​ជើងភ្នំ​ប្រាសាទ​បា​យង់​កោ​អស់​មួយ​ចំហៀង​ដែល​ធ្វើអោយ​តួ ប្រាសាទ​ប្រវត្តិសាស្ត្រ​មួយ​នេះ​កំពុង​និង​ប្រឈម​ហានិភ័យ​ខ្ពស់​អាច​និង ធ្លាក់​បាក់​ចូល​រណ្ដៅ​ដី​នៅ​ថ្ងៃ​ណាមួយ​ប្រសិនបើ​ខាង​ក្រសួង​រ៉ែ​និង​ថាមពល នៅតែ​គ្មាន​វិធានការ​ហើយ​បណ្ដោយអោយ​លោក​ប្រធាន​មន្ទី​រ៉ែ​ខេត្តតាកែវ ធ្វើតាម​អំពើ​ចិត្ត​ទៀត​នោះ​។ រណ្ដៅ​ដី​ខាងលើ​មាន​ជម្រៅ​ជិត​ដល់​ក្បាល​ប្រេត​មាន​ទំហំ​រាប់សិប​ហិកតា ត្រូវ​ឈ្មួញ​ធ្វើ​សកម្មភាព​កាយ​ជា​រៀងរាល់ថ្ងៃ​ដោយ​ពុំមាន​មន្ត្រី ពាក់ព័ន្ធ​ណា​ចុះមក​មាន​វិធានការ​នោះទេ​។​

 

 
​អ្នកយកព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី​លោក កៅ វិ​សែ​ល អភិបាលស្រុក​គីរីវង់​បានទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ ។ ចំណែក​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពលរ​ខេត្តតាកែវ​ក៏​មិនអាច​ទាក់ទង​ បានដែរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ តែ​កន្លងមក​លោក​ធ្លាប់​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​ទទួលស្គាល់ថា​មាន​រណ្ដៅ ​ដី​ខាងលើ​ពិតជា​ពុំ មានច្បាប់​អនុញ្ញាត​ពិតមែន​ហើយ​លោក​គ្រោង​លើកសំណើ​នេះ​ទៅ​ក្រសួង​រ៉ែ ថាមពល​អោយរ​ណ្ដៅ​ដី​ខាងលើ​មានច្បាប់​ត្រឹមត្រូវ​។ លោក​បន្ដទៀតថា លោក​ទទួលស្គាល់​រណ្ដៅ​ដី​ខាងលើ​ពិតជា​ពាក់់ព័ន្ធ​នឹង​អ្នកមានអំណាច​មួយ ចំនួន​ពិតមែន​។​

 

 
​គួរ​បញ្ជាក់ថា ប្រាសាទភ្នំ​បាយ​ង់​កោ​ជា​ប្រាសាទ​ប្រវត្តិសាស្ត្រ​ដែលមាន​ការអភិរក្ស​យ៉ាង យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល តែ​ពេលនេះ​ប្រាសាទ​ប្រវត្តិសាស្ត្រ​មួយ​នេះ​កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ តែ​លោក​ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្តតាកែវ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ចង់ កាយ​ដី​យក​ថ្ម​និង​ខ្សាច់​លក់​ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​តួ​ប្រាសាទ ទាំងមូល​ឡើយ ៕ ដោយ​៖ នាយ​ក្អែកខ្មៅ​capture(1)

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya