ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » នាំ​បក្ខពួក​ល្បួង​ហៅ​ម៉ូតូឌុប​ស៊េរី​ទំនើប យកទៅ​ប្លន់ ​

នាំ​បក្ខពួក​ល្បួង​ហៅ​ម៉ូតូឌុប​ស៊េរី​ទំនើប យកទៅ​ប្លន់ ​

ភ្នំពេញ  ៖ បក្ខពួក​ចោរប្លន់​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ត្រូវបាន​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន​ភ្លាមៗ ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​វាយ​ប្លន់​អ្នករត់ម៉ូតូឌុប​ម្នាក់​យក​ម៉ូតូ ស៊េរី​ទំនើប​មួយគ្រឿង​កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៤​នៅ​ម្តុំ​ភូមិ​អូ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ជនជាប់ចោទ​ឈ្មោះ​សិន កក្កដា អាយុ​២៩​ឆ្នាំ​មុខរបរ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​លោក​ពៅ សូ​នី អាយុ​២៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រកបមុខរបរ​រត់​ម៉ូតូឌុប ដែលជា​ជនរងគ្រោះ​នៅក្នុង​អំពើ​ប្លន់​នេះ​បាន​រៀបរាប់​ប្ដឹង​សមត្ថកិច្ច ខណ្ឌ​សែន​សុខ​ថា នៅ​មុនពេល​កើតហេតុ​ជនជាប់ចោទ រួមទាំង​បក្ខពួក​ម្នាក់ទៀត​បាន​ហៅ​គាត់​ឲ្យ​ឌុប​ពី​សង្កាត់ កា​កាប​ទៅ​ម្តុំ​លូ​ប្រាំ ដើម្បី​រក​ផ្ទះជួល​។ ខណៈ​កំពុង​ជិះ​មកដល់​ចំណុចកើតហេតុ ពួកគេ​ក៏​ប្រាប់​ឲ្យ​បន្ថយល្បឿន​ឈប់​ក៏​វាយ​គាត់​ប្លន់​ដណ្ដើមយក​ម៉ូតូ តែ​ជនរងគ្រោះ​បាន ប្រតាយប្រតប់ និង​ស្រែក​ចោរៗ​ទើប​ប្រជាជន​នៅក្បែរនោះ​ចេញមក​ជួយ​ចាប់ខ្លួនបាន ម្នាក់ តែ​បក្ខ​ពួកគេ​ម្នាក់ទៀត​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះរ​ត់​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​៕M06-10-14-e-full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya