ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » រថយន្តមីនីស្កូភើបើកបុករបាំងថ្មចែក​ទ្រូង​ផ្លូវគាប​ជាប់ទៅមុខ​លែងរួមនៅមុខភោជនីយដ្ឋាន ប៉ោកី

រថយន្តមីនីស្កូភើបើកបុករបាំងថ្មចែក​ទ្រូង​ផ្លូវគាប​ជាប់ទៅមុខ​លែងរួមនៅមុខភោជនីយដ្ឋាន ប៉ោកី

ភ្នំពេញ ៖ របាំងថ្មចែកទ្រូងផ្លូវមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស មុខភោជនីយ​ដ្ឋានប៉ោកី ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន ត្រូវរងការខូចខាត ខណៈដែលបុរស ម្នាក់បើករថយន្តមីនីស្កូភើ មួយគ្រឿងលឿនជ្រុលបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២១ នឹង ៣០ នាទីយប់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៣ ។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើត​ហេតុមុន ពេលកើតហេតុ នោះគេបានឃើញបុរសម្នាក់វ័យជាង ២០ ឆ្នាំ បានបើកបរ រថយន្តស៊េរីទំនើប មួយ គ្រឿងម៉ាកមីនីស្កូភើ ពណ៌ស លាយក្រហម គ្មានស្លាកលេខ ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងដោយបានបើកយ៉ាងលឿន ខណៈមក ដល់ចំណុច កើតហេតុខាង លើនេះ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង  ដោយសាររថយន្តនេះ​បើកគេចពីម៉ូតូ មួយគ្រឿងទើបបណ្តាលឲ្យកើតមានរឿងបែបនេះ តែម្តងទៅ។

សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីកើតហេតុរថយន្តបង្កហេតុនេះត្រូវបានសមត្ថកិច្ច ជំ​នាញចុះមកអន្តាគមន៍ វាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយ តាមផ្លូវច្បាប់។លើសពីនេះគ្រោះថ្នាក់ខាងលើគឺបង្កឡើងដោយសារ​អ្នកបើកបរបើកលឿន ទើបបណ្តាលឲ្យរេចង្កូតបុករះរបាំងថ្មចែកទ្រូងទ្រេតអស់ជាច្រើន កង់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya