ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ធ្វើ​ជំរឿន​ជនបរទេស​ទូទាំង​ខេត្តកំពង់ឆ្នាំង

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ធ្វើ​ជំរឿន​ជនបរទេស​ទូទាំង​ខេត្តកំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ ជនបរទេស​គ្រប់​ជាតិ​សាសន៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​នៅ​ទូទាំង​ខេត្ត​ក្រុង​ផ្សេងទៀត ត្រូវបាន​ក្រុមនគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ ចុះ​ធ្វើ​ជំរឿន​ស្ថិតិ ដើម្បី​ធ្វើការ​បូក​សារុប​អោយបាន​ច្បាស់លាស់​ថា​តើ​ជនបរទេស សរុប​នៅក្នុង​ខេត្ត ក្រុង នៅ​ទូទាំងប្រទេស​កម្ពុជា ទាំង​ជនអន្តោប្រវេសន៍ និង​ជន​មិនមែន​អន្តោប្រវេសន៍ និង​ពលករ​បរទេស​មាន​ប៉ុន្មាន​នាក់​។

 
​លោក​ឧ​ត្ត​ម​សេនីយ​ឯក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង មហាផ្ទៃ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៤​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្នុងពេល​កំពុង​ធ្វើ​ជំរឿន​ថា តាម​គោល​ការ​របស់​ថ្នាក់លើ ក្រុមនគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បានធ្វើ​ការចុះ​ជំរឿន​ជនបរទេស​គ្រប់​ជាតិ​សាសន៍​ទាំងអស់ នៅក្នុង​២៥​ខេត្ត​ក្រុង រួមមាន​៖ ជនអន្តោប្រវេសន៍ ជន​មិនមែន​អន្តោប្រវេសន៍ និង​ពលករ​បរទេស​ទាំងអស់ ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​ជា​ដំណាក់​ដំបូង​នៃ​ការ​ជំរឿន ដើម្បី​ស្រង់​ស្ថិតិ​អោយ​ច្បាស់លាស់​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។

 
​ការចុះ​ធ្វើ​ជំរឿន​នេះ​គឺ ត្រូវធ្វើ​ទាំង​ក្មេង​ទាំងចាស់​ទាំង​តូច​ទាំង​ធំ និង​មិន​តម្រូវអោយ​ជន បរទេស​ទាំងអស់​បង់​ប្រាក់​អ្វី​ឡើយ​។ ដោយឡែក​ក្នុង​ខេត្តកំពង់ឆ្នាំង​ក្រុមមន្ត្រី​នគរបាល​ក្រសួង បាន​ចុះមក​ជាង​៣០​នាក់ នៅ​ថ្ងៃទី​០២  ខែតុលា​នេះ បាន​ចុះ​ធ្វើ​ជំរឿន​ក្នុងស្រុក​បរិបូរ​ណ៌ ឃុំ​ឆ្នុកទ្រូ និង​ក្នុង​ក្រុង​កំពង់ឆ្នាំង នៅក្នុង​ភូមិ​២​របស់​សង្កាត់​ផ្សារឆ្នាំង ហើយ​និង​ត្រូវ​បន្តធ្វើ​ទាល់ តែ​អស់​ជនបរទេស​ក្នុង​ខេត្ត​តែម្តង​។  លោក សំ សិទ្ធី អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ឆ្នាំ​២០១៤​នេះ ជនអន្តោប្រវេសន៍​វៀតណាម​សរុប​មាន​ចំនួន​៧៤៨​គ្រួសារ មាន​ចំនួន មនុស្ស​សរុប​៣.៩០៧​នាក់ ស្រី​១.៨៩១​នាក់ ក្នុងនោះ​អាយុ​១៨​ឆ្នាំ​ឡើង​មាន ២៣៨២​នាក់ អាយុ​១៨​ឆ្នាំ​ចុះ​មាន​១.៥២៥​នាក់​។

 
​លោកនាយ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង​បាន អោយ​អ្នកយក​ព័​ត៌​យើង​ដឹងថា​៖ នៅក្នុង​ឆ្នាំ​២០១៤​នេះ ជនអន្តោប្រវេសន៍​ក្នុង​ខេត្ត កំពង់ឆ្នាំង សរុប​មាន​ចំនួន​១.៧២៣​គ្រួសារ ចំនួន​មនុស្ស​សរុប​មាន ៨.៦៦៩​នាក់ ស្រី​មាន​៤.៣៩៤​នាក់​។ ជនអន្តោប្រវេសន៍​ភាគ​ច្រើន​គឺជា​ជនអន្តោប្រវេសន៍​វៀតណាម​រស់នៅ​តាម​ដង ទន្លេ​ក្នុង​ខេត្ត​។  អាជ្ញាធរខេត្ត​កំពង់ឆ្នាំង សូម​អំពាវនាវ​ផងដែរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្រុក ឃុំ ជួយ​ជំ រុញ អោយ​ជនបរទេស​ទាំងអស់​ដែល​ស្នាក់​នៅក្នុង​មូលដ្ឋាន មក​ចុះឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​អោយ បាន​គ្រប់ៗ​គ្នា តាម​គោល​ការ​របស់​ក្រសួង ដើម្បី​អាជ្ញាធរ​យើង​ក្តាប់បាន​ចំនួន​ពិត ប្រាកដ និង ងាយស្រួល​ក្នុងការ​គ្រប់គ្រង​នៅ​ថ្នាក់មូលដ្ឋាន​។

 
​ប្រជ​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​កត់សម្គាល់​លើ​កិច្ចការ​ជំ​រឿ​នេះ​ថា ករណី​ធ្វើ​កិច្ចការ​នេះ​មានតែ​ភាគី​នគរបាល​ដោយ​គ្មាន​ការចូលរួម​អង្កេត​ពី ភាគី​សង្គម​ស៊ីវិល ឬ​បក្សនយោបាយ​ដែល​តែងតែ​លើកយក​បញ្ហា ពលរដ្ឋ​វៀតណាម​រស់នៅ​ខុសច្បាប់​ក្នុង​ខេត្ត​ក្រុង​ទូទាំងប្រទេស​ដោយ​អះអាងថា មាន​ចំនួន​មិន​ឯកភាពគ្នា​នោះ និង​ធ្វើ​ឲ្យ​លទ្ធផល​ជំរឿន​នេះ​ស្ថិតក្នុង​ភាព​គ្មាន​ជំនឿ​ពី​ក្រុម​ខាងលើនេះ​ដដែល​៕ ដោយ​៖ គិរី​ពេជ្រ DSC06689DSC06686DSC06690DSC06681

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya