ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ផ្អក​ត្រី​រ៉ស់​នាំចូល​ពី​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​តាម​ច្រក​កំពង់​ក្រសាំង​

ផ្អក​ត្រី​រ៉ស់​នាំចូល​ពី​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​តាម​ច្រក​កំពង់​ក្រសាំង​

​តាកែវ ៖​ប្រជា​ពលរ​ដ្ខ ក៏ដូចជា​មន្ត្រី​សមត្ថកិច្ច​មួយចំនួន​បាន​រាយការណ៍​ឲ្យ​ឱ្យ​បណ្តាញ​ព័ត៌មាន​អរិយធម៌​ដឹងថា​នៅ​ច្រកព្រុំដែន​វៀតណាម កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ប្រហុក​ត្រី​ផ្ទក់​ត្រូវ បាន​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹក​ក្នុង​១​ថ្ងៃ​ជាង​១​តោន​ពី​វៀតណាម​ចូល មក​ចែកចាយ​លើ ទីផ្សារ​នានា​ក្នុងស្រុក​ខ្មែរ​ដោយ​គ្មាន​សម​ត្ត​កិច្ច​ជំនាញ​ណា​អើពើ​ឡើយ ។​

 
បើតាម​សេចក្ដីរាយការណ៍​បានឱ្យ ដឹងថា ក្រុម​ឈ្មួញ​បាននាំគ្នា​ដឹក​ប្រហុក ត្រី​ផ្ទក់​តាម​ទូក​ស្មាច់​ពណ៌​ខៀវ​ដោយ ប្រហុក​ទាំងនោះ​ពួកគេ​បាន​ច្រក​បាវ ដោយ​ក្នុង​១​បាវ​មាន​ទម្ងន់​៥០​គីឡូក្រាម​យកមកចែក​ចាយ​នៅ​ផ្សារ​ថ្ម​ស ទល់មុខ ស្នាក់ការ​កងរាជអាវុធហត្ថ និង​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​បុរី​ជលសា ។​

 
ប្រភព​ដដែល​បាន​បន្ដទៀតថា ប្រហុក​ត្រី​ផ្ទក់ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​លក់​ឱ្យ​ក្រុម​ឈ្មួញកណ្ដាល​ក្នុង​១​គីឡូក្រាម តម្លៃ​៤.៥០០​រៀល ហើយ​ក្រុម​ឈ្មួញកណ្ដាល បាន​លក់​បន្ដ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​១​គីឡូ ក្រាម​តម្លៃ​១០.០០០​រៀល ។ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បានបញ្ជាក់​ថា​ប្រហុក​ត្រី​ផ្ទក់ នោះ​សុទ្ធតែ​ប្រើ​សារធាតុ​គីមី​គ្មាន​ក្លិន គ្មាន​រុយ​រោម​ហើយ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ការបរិភោគ ប្រចាំថ្ងៃ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ។ សកម្ម ភាព​ដឹកជញ្ជូន​ប្រហុក​ត្រី​ផ្ទក់​នេះ​មាន រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​តែ​ក្រុម អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​វិធានការ ។ គេ​ថា ការមិន​បង្ក្រាប ឬ​ពិនិត្យ​ផ្អក​ត្រី​នេះ មកពី​ម្ចាស់​ទំនិញ​បាន​បង់លុយ​ឱ្យ​មន្ត្រី កាំកុងត្រូល និង​មន្ត្រីជលផល និង​នគរបាល​សេដ្ឋកិច្ច​រួចរាល់​អស់ហើយ ទើប​ឈ្មួញ​វៀតណាម យកមក​លក់បាន​ស្រួល​បែបនេះ​។​

 
ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះបាន​ឱ្យដឹងថា ការនាំ​ប្រហុក​ត្រី​ផ្ទក់ ចូល​ពី​ប្រទេស​វៀតណាម​នេះ​អាច​នឹងមាន ការពាក់ព័ន្ធ​សមត្ថកិច្ច ជាពិសេស​ក្រុម មន្ដ្រី​ជំនាញ​ជលផល​ហើយ​អ្វីដែល​ប្រជា ពលរដ្ឋ​លើកឡើង​នេះ​ព្រោះ​ប្រហុក​ត្រី ផ្ទក់​នេះ​ដឹក​មក​ចែកចាយ​នៅមុខ​ស្នាក់ ការ​កងរាជអាវុធហត្ថ​និង​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​ជលសា​នេះ​តែម្ដង ។​

 
បើតាម​មន្ដ្រី​សមត្ថកិច្ច​នគរបាល​ជាច្រើន​នៅ​តំបន់​នោះបាន​ឱ្យ​បណ្តាញ​ព័ត៌មាន​កាសែត​អរិយធម៌​ដឹង ថា ពួក គាត់​មិនអាច​បង្ក្រាប​បានទេ​បើ​គ្មាន​បញ្ជា ពី​មេ​របស់ខ្លួន​ហើយ​ពួកគាត់​ក៏បាន​ទទួលស្គាល់ថា ការ​នាំចូល​ប្រហុក​ត្រី​ផ្ទក់​ពី ប្រទេស​វៀតណាម​ដែលមាន​ជាតិគីមី​នេះ​ជា​ទង្វើ​ខុសច្បាប់ ជាពិសេស​សុខភាព​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អ្នក​យកទៅ​ទទួលទាន​។ ពាក់ព័ន្ធ​ករណីនេះ អរិយធម៌​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​មន្ត្រី​កាំកុងត្រូល និង​មន្ត្រីជលផល​នៅ​តំបន់​នោះដែរ តែ​មិនអាច​ទាក់ទង​បាន​៕ ដោយ​៖ នាយ​រំពេរ​5e8ce0a1-cde9-4c38-9a8e-60adda247b34indeximages

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya