ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ផឹក​ស៊ីទាល់ពាក្យ​សំដីគ្នា ដកកាំភ្លើង​ខ្លីបាញ់១​គ្រាប់ធ្លាយ​ភ្នែកបុរស​ម្នាក់​របួសធ្ងន់ធ្ងរ

ផឹក​ស៊ីទាល់ពាក្យ​សំដីគ្នា ដកកាំភ្លើង​ខ្លីបាញ់១​គ្រាប់ធ្លាយ​ភ្នែកបុរស​ម្នាក់​របួសធ្ងន់ធ្ងរ

ភ្នំពេញ​៖ បុរសម្នាក់ត្រូវរងរបួសធ្លាយ​ក្រោមភ្នែកខាងស្តាំ ខណៈដែលបុរស​រូបនោះចូលទៅផឹកស៊ីក្នុងហាង មួយ​កន្លែងដែលមានយីហោ តីតី ដេអិន ហើយទាល់​ពាក្យសំដីគ្នា ជាមួយមន្រ្តីយោធាម្នាក់ បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ អាវុធ មួយគ្រាប់ធ្លាយចំភ្នែក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣ និង ០០ នាទីយប់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ២១៥ កែងផ្លូវលេខ ក្នុងសង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក ។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលបង្កឲ្យមានផ្ទុះអាវុធខាងលើនេះ​គេសង្កេតឃើញ បក្ខពួក ចំនួន ២ក្រុម ចូលទៅផឹកស៊ីក្នុងហាងជាមួយគ្នា ហើយភាគីម្ខាងមាននារីបម្រើក្នុង ហាងមកអង្គុយជាមួយ ចំណែកភាគីម្ខាងទៀតមិនមែននារីមកអង្គុយជាមួយ ទើបភាគទាំងសងខាង កើតជាការ ឌឺដងដាក់គ្នា រហូតធ្វើឲ្យភាគីម្ខាងជាមន្រ្តីយោធាដែលមានកាំភ្លើងប្រើ ទ្រាំមិនបាន ជា ពិសេសពួកគេស្ថិត ក្នុង​សភាពស្រវឹងស្រាជោគខ្លួនផងនោះ​ ក៏សម្រេចដកកាំភ្លើងបាញ់១គ្រាប់ ស្រោច ទៅលើភាគីម្ខាងទៀត បណ្តាល​ឲ្យបុរសម្នាក់ត្រូវរងរបួសធ្លាយក្រោមភ្នែកខាងស្តាំទៅក្រោមក្បាល ស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត ។ គួរបញ្ជាក់ថា បន្ទាប់ពីមន្រ្តីយោធារូបនោះ បានបង្កឲ្យមានការផ្ទុះអាវុធរួច ហើយ រូបគេរួមជាមួយនិងបក្ខពួកបានចេញពីក្នុង ហាងរត់គេចខ្លួនបាត់ស្រមោលអស់តែម្តងទៅ។

បុរសដែលរងរបួសដោយគ្រាប់កាំភ្លើងខាងលើនេះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ព្រោះ​ដោយសារក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមកដឹកយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យភ្លាម ៗ ។ ពាក់ព័ន្ធនឹងករណីខាងលើនេះសមត្ថកិច្ចនគរបាលមូលដ្ឋានដែលចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ បាននិយាយថាករណីផ្ទុះអាវុធបណ្តាលឲ្យមនុស្សរងរបួសនេះគឺបង្កឡើងដោយសារភាគីបង្ក ស្រវឹងស្រា និង​ភាគីរងគ្រោះក៏ស្រវឹងស្រាផងរួចហើយភាគីទាំង២ ចេះតែនិយាយឌឺដងដាក់គ្នារហូតធ្វើ ឲ្យភាគីម្ខាង ផ្ទុះកំហឹង ទ្រាំមិនបានក៏សម្រេចដកកាំភ្លើងក្នុងវ៉ូងមនុស្សជាច្រើនបាញ់សំដៅទៅភាគីម្ខាងទៀត បណ្តាលឲ្យត្រូវចំក្រោម ភ្នែករងរបួសធ្ងន់ធ្ងរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរដើម្បីតាមចាប់មន្រ្តីយោធាដែលប្រើប្រាស់អាវុធខុស ច្បាប់ខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya