ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស៊ើប​អ​ង្គេ​ត​ករណី​បំផ្ទុះ​គ្រាប់​ច្នៃ​នៅក្បែ​ងរ​បង​សាលាដំបូង​រាជធានី​ភ្នំពេញ

សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស៊ើប​អ​ង្គេ​ត​ករណី​បំផ្ទុះ​គ្រាប់​ច្នៃ​នៅក្បែ​ងរ​បង​សាលាដំបូង​រាជធានី​ភ្នំពេញ

ភ្នំពេញ​៖ សមត្ថកិច្ច​ចម្រុះ​មាន​កម្លាំង ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​នឹង​ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ កំពុង​បន្ត​ការ​ស៊ើប​អ​ង្គេ​ត​លើ​ករណី​បំផ្ទុះ​គ្រាប់បែក​ច្នៃ ដែល​បាន​ផ្ទុះឡើង​លាន់ឮ​យ៉ាង​កក្រើក​កណ្តាលអធ្រាត្រ​ម៉ោង​ប្រមាណ​ជា ១ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅ​ខាងលិច​នៃ​របង​សាលាដំបូង​រាជធានី​ភ្នំពេញ​។​​ករណី​បំផ្ទុះ​គ្រាប់​ច្នៃ បាន​កើតឡើង​ចំណុច​ផ្លូវ​លេខ​២១៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជិត​ធនាគារ​អេស៊ីលីដា ដោយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចម្រោះ​។ ករណី​មួយ​នេះ​នូវ​មិនទាន់​ហ៊ាន​អះអាង​ច្បាស់លាស់​នៅឡើយ​ទេ​ថា ការ​បំផ្ទុះ​គ្រាប់បែក នៅជាប់​របង​តុលាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​នោះទេ​។

ប៉ុន្តែ​បើតាម​ប្រសាសន៍​របស់លោក ជួន សុវណ្ណ​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នង​ការ​​នគរបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា​ជា​អំពើ​ភេរវកម្ម ក្នុង​បំណង​បង្កចលាចល​ក្នុងសង្គម​។ ហើយ​គ្រាប់បែក​ច្នៃ​នោះ ត្រូវគេ​ដាក់​នៅ​កន្លែង​គំនរ​សំរាម ហើយ​គោល​បំណង បង្ក​ឲ្យ​មាន​សំឡេង​ផ្ទុះ ព្រោះ​កន្លែង​នោះ មិនមែនជា​កន្លែង​ទីប្រជុំជន​ទេ ហើយ​ពេល​ផ្ទុះ​ក៏​មិនមែនជា​ពេល​មាន​មនុស្ស​ឆ្លងកាត់​ទេ​។​

លោក​ក៏បាន​បន្ថែមទៀតថា ឧបទ្ទវហេតុ​ដាក់​បំផ្ទុះ​គ្រាប់​ច្នៃ​នេះ មិន​មានបាន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ​។ ពោល គឺ​វា​គ្រាន់តែ​បណ្តាល​ឲ្យ​កញ្ចក់​របស់​ធនាគារ​អេស៊ីលីដា​មាន​ស្នាម ២-៣ កន្លែង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះដែរ សមត្ថកិច្ច​ចម្រុះ​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​លើ​ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​យ៉ាង​យកចិត្តទុកដាក់​។ ការ​បំផ្ទុះ​នេះ ជាការ​បង្ក​ឲ្យ​មាន​សំឡេង ដើម្បី​បង្ក​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម​ព្រោះ​ជា​គោលបំណង​របស់​ភេរវកម្ម គឺ​ភេរ​វករ យក​គ្រាប់បែក​មក​ដា​ក់នៅ​កន្លែង​គំនរ​សំរាម​ហើយ​គោលបំណង បង្ក​ឲ្យ​មាន​សំឡេង​ផ្ទុះ ព្រោះ​កន្លែង​នោះ​មិនមែនជា​កន្លែង​ទីប្រជុំជន​ទេ​ហើយ​ពេល​ផ្ទុះ ក៏​មិនមែនជា​ពេល​មាន​មនុស្ស​ឆ្លងកាត់​ទេ​៕ ដោយៈ មករាតូច-ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya