ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​រថយន្ត​ដឹក​ជំនៀរ​ឈើ​ក្រញូង​​យកលុយ​រាប់លាន នៅ​ស្រុក​អណ្តូង​មាស​

ប៉េអឹម​ចាប់​រថយន្ត​ដឹក​ជំនៀរ​ឈើ​ក្រញូង​​យកលុយ​រាប់លាន នៅ​ស្រុក​អណ្តូង​មាស​

រតនគិរី៖ កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មី​នេះ​នៅវេលា​ម៉ោង​៧.៣០​នាទី​យប់ ស្ថិតនៅ​ភូមិ​ម៉ា​លិច ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស ខេត្តរតនគិរី មាន​កងកំលាំង​ប៉េអឹម​ចំនួន​២​នាក់​បាន​ជិះ​រថយន្ត​ម៉ា​ការី​ពណ៌​ប្រផេះ​មួយគ្រឿង​មក​ស្ទាក់​រថយន្ត​ម៉ា​តា​កូ​ម៉ា​ពណ៌​ស ពាក់​ផ្លាក់លេខ 2P-9608 ដឹក​ជំនៀរ​និង ឫស​ឈើ​ក្រញូង​ចេញមក​ពី​ភូមិ​កា​ណាត ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ដែល​បងប្អូន​ជនជាតិភាគតិច​ប្រមូល ដែល​ក្រុមហ៊ុន​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច ឈួ​ស​ឆាយ​ដុត​កំទេចចោល​នោះ​។​​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៣ លោក ពួយ ហាត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ចា​រាយ​បានធ្វើ​ដំណើរ​មក​ស្នាក់​អ្នក​សែត​នៅ​ក្រុង​បាន​លុង ដោយបាន​ថ្អូ​ញ​ថ្អែ​ទាំង​អួល​ណែន​ដើម​ករ រដាករដុប​ថា​រូបគាត់​បាន​ដឹក​ជំនៀរ​ឈើ​ក្រញូង​ដែល​បាន​ទិញ​បងប្អូន​ជន​ជាតិ​ដូចគ្នា​យកមក​ផ្ទះ ដើម្បី​ប្រើប្រាស់​ដែល​ទិញ​ក្នុង​១​គីឡូ ១០០​រៀល អស់​ទឹកប្រាក់​១​លាន​រៀល ស្រាប់តែ​មកដល់​ចំនុច​ភូមិ​ម៉ា​លិច​នេះ ស្រាប់តែ​មានកំ​លាំង​ប៉េអឹម ចំនួន​២​នាក់ នៅ​ស្រុក​អណ្តូង​មាស​មក​ស្ទាក់​ឃាត់​ចាប់​យកមក​ទុក​នៅ​ទីបញ្ជាការ​ស្រុក ដោយ​បង្គាប់​អោយ​បង់លុយ​ចំនួន​៣០០​ដុល្លា តថ្លៃ​៦​លាន​រៀល ដើម្បី​ជា​ថ្នូ និង​ការដោះលែង ពេលនោះ រូបគាត់​បាន​បង់លុយ​ចំនួន​៣​លាន​រៀល​សិន នៅសល់​៣​លាន​រៀល​ទៀត ហើយ​ធ្វើ​កិច្ចសន្យា​ជំពាក់​៣​លាន​រៀល​នេះ​តែម្តង រួច​ក៏បាន​បើករថយន្ត​ចេញ​មាន​សេរីភាព​វិញ​។​

​បើតាម​ច្បាប់​កងកំលាំង​សមត្ថកិច្ច​គ្រប់​ស្រទាប់ បើ​ចាប់បាន​រថយន្ត ឫ​ម៉ូតូ ដែល​ដឹក​បទ​ល្មើស​​ព្រៃឈើ​ត្រូវ​ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​អនុវត្តន៍​តាមច្បាប់ ដោយ​ឡែក​ប៉េអឹម​ស្រុក​អណ្តូង​មាស​ចំនួន​២​នាក់​ដែលមាន​បុណ្យ​ស័​ក្ត​ជា​មេបញ្ជាការរង​ស្រុក​អណ្តូង​មាស ឈ្មោះ ឈឿន សំណាង និង​ប៉េអឹម​ម្នាក់ទៀត​ថ្លើមធំ​ហ៊ាន​ប្រព្រឹត្តិ​ដូច​ករណី​ខាងលើនេះ តើ​លោក​គឹម រស្មី មេបញ្ជាការ​ប៉េអឹម​ខេត្ត​បាន​ជ្រាប ឫ​នៅ​៕​ ឡុង លីន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya